UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន

2026/05/14 02:51:21 am        89


សាក្សីរបស់ទីភ្នាក់​ងារ​សារព័ត៌មាន​ Reuters បានឮសំឡេងកាំភ្លើងជាច្រើនគ្រាប់ នៅឯ​ព្រឹទ្ធសភាហ្វីលីពីននៅថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះ​ ហើយមនុស្សម្នា​ត្រូវបានប្រាប់ឲ្យ​រត់រក​កន្លែង​លាក់​ខ្លួន ខណៈដែលភាពច្របូក​ច្របល់​បានកើន​​ឡើងកាន់​តែខ្លាំង​ អំឡុង​ពេល​មាន​ការរំពឹងទុកពី​ការប៉ុនប៉ងចាប់ខ្លួនសមាជិកព្រឹទ្ធសភាជាន់ខ្ពស់​ម្នាក់ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ត្រូវការ​ខ្លួន​។

គេមិនច្បាស់នោះទេ​ថា តើ​មានអ្វីកើតឡើង ឬអ្នកណាជាអ្នកបាញ់នោះទេ។ អ្នកសារព័ត៌មាន​របស់ទីភ្នាក់ងារ​សារព័ត៌មាន Reuters បានឃើញបុគ្គលិកយោធាជាង ១០នាក់ បានទៅ​ដល់អគារព្រឹទ្ធសភាមុនហេតុការណ៍នោះ​ ដោយខ្លះមាន​កាំភ្លើងវែង​ប្រភេទ​វាយប្រហារ។

ភា្លមៗនេះ គេមិនច្បាស់ថា ហេតុអ្វីបានជាកងទ័ពមាន​វត្តមាន​នៅទីនោះ ហើយមន្ត្រីយោធាមិនអាចទាក់ទងសុំការអត្ថាធិប្បាយភ្លាមៗបានឡើយ​។ ជាមួយ​គ្នានេះ គេមិនដឹង​ច្បាស់នោះទេ​ថា តើបុគ្គលិកសន្តិសុខផ្សេងទៀត មាន​នៅខាងក្នុងអគារដែរ ឬអត់។

ហេតុការណ៍​នេះបានកើតឡើងនៅពេលដែលលោក Ronald dela Rosa ដែលជាអ្នកទទួល​ខុសត្រូវ​ដ៏​សំខាន់ អំឡុង​ពេលមាន​ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់អតីតប្រធានាធិបតីហ្វីលីពីន លោក​ Rodrigo Duterte បានឲ្យ​ដឹង​នៅលើបណ្ដាញ​សង្គម Facebook ថា ការចាប់ខ្លួនលោកជិតកើតឡើង​​ហើយ ហើយបានជំរុញឲ្យ​មនុស្សប្រមូលផ្តុំគ្នា ដើម្បីការពារកុំ​ឲ្យមាន​ការប្រគល់រូប​លោក​​ទៅឲ្យ​ ICC។

លោក Dela Rosa ដែលបានទៅ​នៅក្នុងការិយាល័យនីតិបញ្ញត្តិរបស់លោក ចាប់តាំងពីថ្ងៃទី១១ ខែឧសភា បានអំពាវនាវឲ្យ​សាធារណជនចេញមករារាំងការចាប់ខ្លួនលោក ដោយនិយាយថា ភ្នាក់ងារអនុវត្តច្បាប់កំពុងដំណើរការបន្ទាប់ពីការចេញដីកាចាប់ខ្លួនរបស់ ICC៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        12
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        79
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm