អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara

2026/05/14 03:40:19 am        46


បុគ្គលដែលដឹងពីបញ្ហានេះ បានបញ្ជាក់ថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) កំពុងមានគម្រោងអញ្ជើញតំណាងមកពីរដ្ឋឈូងសមុទ្រចំនួន ៤ ឲ្យចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុង Ankara របស់ប្រទេសទួរគី ដោយសង្គ្រាមអ៊ីរ៉ង់ និងភាពរកាំរកូសក្នុងសម្ព័ន្ធមិត្តឆ្លងមហាសមុទ្រអាត្លង់ទិក ទំនងជានឹងគ្របដណ្ដប់យ៉ាងខ្លាំងលើកិច្ចពិភាក្សានេះ។

ប្រទេសទាំងនេះ ដែលមានបារ៉ែន គូវ៉ែត កាតា និងអេមីរ៉ាតអារ៉ាប់រួម សុទ្ធតែជាសមាជិកនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការអ៊ីស្តង់ប៊ុល (Istanbul Cooperation Initiative) ដែលជាភាពជាដៃគូ រវាងអង្គការណាតូ និងប្រទេសមិនមែនជាសមាជិក នៅតំបន់មជ្ឈិមបូព៌ាដ៏ទូលំទូលាយ។

បើយោងតាមអ្នកដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារកិច្ចពិភាក្សានេះ គឺជាការសម្ងាត់ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំ នៅរដ្ឋធានីរបស់ប្រទេសទួរគី នាថ្ងៃទី ៧-៨ ខែកក្កដា។ អ្នកនាំពាក្យរបស់អង្គការណាតូ បានបដិសេធមិនធ្វើការអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងព័ត៌មាននេះ។

កិច្ចប្រជុំនេះបានកើតឡើងបន្ទាប់ពីភាពតានតឹងឆ្លងមហាសមុទ្រអាត្លង់ទិកកាន់តែខ្លាំងឡើង ជុំវិញសង្គ្រាម នៅអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់សម្ព័ន្ធមិត្តណាតូ ដែលមិនបានជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ ហើយក្រោយមកបានប្រកាសដកកងទ័ពប្រហែល ៥.០០០នាក់ចេញពីប្រទេសអាល្លឺម៉ង់៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm