ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា

2026/05/14 04:04:00 am        23

ស្រ្តីជាម្តាយមានកូន ៦នាក់ Zainab Abu Samaan និយាយថា ការបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល ធ្វើឲ្យគាត់នឹកឃើញការចងចាំដ៏ជូរចត់មួយនៃសង្រ្គាម ពេលដែលគាត់បានរត់ភៀសខ្លួនចេញពីផ្ទះរបស់គាត់នៅជំរំ al-Shati ស្ថិតក្នុងទីក្រុងហ្កាហ្សា មុនពេលការវាយប្រហារត្រូវចំតំបន់ក្បែរនោះ ។

ពេលដែលរូបគាត់ និងគ្រួសាររបស់គាត់វិលត្រឡប់ទៅកាន់ផ្ទះល្វែងរបស់ពួកគេវិញ អ្នកស្រី Abu Samaan មើលឃើញផ្ទះល្វែងរបស់គាត់កាន់តែរងការខូចខាតខ្លាំងជាងមុន ។

ស្រ្តីវ័យ ៤៣ឆ្នាំរូបនេះ បានជម្លៀសខ្លួនច្រើនលើកច្រើនសារមកហើយ ក្រោយសង្រ្គាមហ្កាហ្សា ចាប់ផ្តើមកាលពីឆ្នាំ ២០២៣ ហើយអ្នកស្រីនិយាយថា អ្នកស្រីបានវិលត្រឡប់មកសាងសង់លំនៅដ្ឋានរបស់គាត់ឡើងវិញ ក្រោយបទឈប់បាញ់ដ៏ផុយស្រួយកាលពីខែតុលា ឆ្នាំ ២០២៥ ។

អ្នកស្រីបន្តថា ពួកយើងមិនចង់រំឭករឿងរ៉ាវដ៏ឈឺចាប់នោះទេ ជាទីកន្លែងដែលពួកយើងធ្លាប់រស់នៅកាលពីមុន ។

គួរឲ្យដឹងថា អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួន នៅក្នុងតំបន់ហ្កាហ្សា រយៈពេល ៥សប្តាហ៍ ចាប់តាំងពីបញ្ឈប់ការទម្លាក់គ្រាប់បែករួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់ ដោយបង្វែរការបាញ់ប្រហាររបស់ខ្លួនត្រឡប់ទៅលើដែនដីប៉ាឡេស្ទីនរងការបំផ្លិចបំផ្លាញនេះវិញ ជាកន្លែងដែលពួកគេជឿថា ក្រុមជីវពលហាម៉ាស កំពុងពង្រឹងកម្លាំងរបស់ខ្លួនឡើងវិញ ។

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្កាហ្សា បានឲ្យដឹងថា ជនប៉ាឡេស្ទីនចំនួន ១២០ នាក់ ត្រូវបានសម្លាប់ នៅក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់ ត្រូវបានផ្អាកកាលពីថ្ងៃទី ៨ ខែមេសា ។

ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ជនប៉ាឡេស្ទីនយ៉ាងហោច ៨៥០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីបទឈប់បាញ់ចូលជាធរមាន កាលពីខែតុលា ឆ្នាំ ២០២៥ ខណៈអ៊ីស្រាអែលនិយាយថា ក្រុមជីវពលបានសម្លាប់ទាហានរបស់ខ្លួន ៤នាក់ អំឡុងពេលតែមួយ ៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        4
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        92
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm