វ៉ាក់សាំង​ជា​ជំនួយ​របស់​ឥណ្ឌា​ចំនួន​ជាង ​១២​ម៉ឺន​ដូ​ស​បន្ថែម​ទៀត​បាន​ដឹក​មកដល់​កម្ពុជា​នា​ព្រឹក​នេះ​

2022/04/14 11:51:25 am        936

ភ្នំពេញ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ប្រភេទ​កូ​វី​សែ​ល (Covishield) ចំនួន ១២៥,០០០​ដូ​ស​បន្ថែម​ទៀត​ដែល​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា​បាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែ​មេសា ឆ្នាំ​២០២២​នេះ បន្ទាប់ពី​ ២០​ម៉ឺន​ដូ​ស​បាន​មកដល់​កាលពី​ថ្ងៃ​ទី​១១​ កន្លង​ទៅ​ថ្មីៗ​នេះ​។​

​វ៉ាក់សាំង ១២៥,០០០​ដូ​ស​ដែល​ដឹក​មកដល់​ព្រឹក​ថ្ងៃនេះគឺជា​ចំនួន​បង្គ្រប់​នៃ​ជំនួយ​វ៉ាក់សាំង​សរុប ៣២៥,០០០​ដូ​ស​នៃ​ជំនួយ​របស់​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា​សម្រាប់​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខណៈ​វ៉ាក់សាំង​ចំនួន ២០​ម៉ឺន​ដូ​ស​ត្រូវ​បាន​ដឹក​មកដល់​កាលពី​ថ្ងៃ​ទី​១១ ខែ​មេសា​កន្លងទៅ​។ សូម​បញ្ជាក់​ថា វ៉ាក់សាំង​ជា​ជំនួយ​របស់​ប្រជាជន និង​ប្រទេស​ឥណ្ឌា​ដែល​បាន​ផ្តល់​ជូន​ដល់​កម្ពុជា​នេះ គឺ​ដើម្បី​រួមចំណែក​ក្នុង​ការ​ជួយ​បង្ការ​ទប់ស្កាត់​នៃ​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ ​នៅ​ប្រទេស​កម្ពុជា បើ​ទោះបីជា​នា​ពេល​បច្ចុប្បន្ន​នេះ​កម្ពុ​ជា​មាន​លក្ខណៈ​ធូរស្រាល​យ៉ាងណាក៏ដោយ​នោះ​។​ ថ្លែង​ក្នុង​ឱកាស​ផ្តល់​ និង​ទទួល​នូវ​វ៉ាក់សាំង​ជា​ជំនួយ​របស់​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២២​ កន្លង​ទៅ​នេះ​លោកស្រី​បណ្ឌិត ដេ​វី​យ៉ា​នី ឧ​ត្តាំ ខូ​ប្រា​ហ្គា​ដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​គឺជា​ការ​បង្ហាញ​ពី​ស្មារតី​នៃ​ការ​ជួយ​គ្នា​រវាង​កម្ពុជា និង​ឥណ្ឌា ដែល​ជា​ប្រទេស​មាន​ចំណង​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​ដ៏​យូរលង់​មក​ហើយ​នោះ​។

លោកស្រី​បាន​បន្ថែម​ថា ឥណ្ឌា​នឹង​បន្ត​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​កាន់​កម្ពុជា​នា​ពេល​ក្រោយ​បន្ថែម​ទៀត បើ​សិន​កម្ពុជា​ត្រូវការ​។​ មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ផ្តល់ ​និង​ទទួល​នោះ​ដែរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ថ្លែងអំណរគុណ​រដ្ឋាភិបាល និង​ប្រជាជន​ឥណ្ឌា​សម្រាប់​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​មក​ឲ្យ​ប្រជាជន និង​រាជរដ្ឋាភិបាល​កម្ពុជា​នេះ​៕

​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        127
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        236
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm