យោងតាមអ្នកប្រវត្តិសាស្ត្រម្នាក់នៅមជ្ឈមណ្ឌលសិក្សាអំពីប្រទេសចិនសហសម័យនៃសាកលវិទ្យាល័យ Pennsylvania បានឲ្យដឹងថា ទោះបីជាមានសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកលើទីក្រុងប៉េកាំងឱ្យប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនលើទីក្រុងតេអេរ៉ង់ក៏ដោយ ប្រទេសចិន មិនទំនងជាពង្រីកតួនាទីរបស់ខ្លួននៅក្នុងជម្លោះនេះទេ បន្ទាប់ពីជំនួបកំពូល។

លោក Aaron Glasserman បាននិយាយពីទីក្រុងញូវយ៉កថា «ប្រទេសចិន ពិតជាមិនចង់ប្រថុយប្រថានពង្រីកតួនាទីខ្លួនឯង និងចូលរួមច្រើនជាងការចាំបាច់រហូតដល់ធ្វើឲ្យមានការយល់ច្រឡំពីស្ថានភាព ហើយគិតអំពីអ្វីដែលអនាគតនឹងទៅជាយ៉ាងណា នោះទេ»។

«គោលនយោបាយនៃការទប់ស្កាត់ហានិភ័យ ការរង់ចាំឱកាសអំណោយផល ការរង់ចាំនៅខាងក្រៅ បានបម្រើពួកគេយ៉ាងល្អ ជាពិសេសក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា និងជម្លោះជាបន្តបន្ទាប់ដែលបានរាលដាលចេញពីជម្លោះនេះ»។
ដោយបញ្ហាប្រឈមមានកាន់តែខ្ពស់នៅពេលនេះ លោក Aaron Glasserman បាននិយាយថា លោកមិនបានមើលឃើញមានហេតុផលណាមួយសម្រាប់ប្រទេសចិន ក្នុងការងាកចេញពីជំហររបស់ខ្លួននោះទេ។