ប្រជាជនអ៊ីរ៉ង់ជួបជុំនៅរដ្ឋធានីតេហេរ៉ង់ជូនដំណើរក្រុមជម្រើសជាតិទៅ World Cup នៅទឹកដីអាមេរិក

2026/05/14 08:12:27 pm        636

ប្រជាពលរដ្ឋអ៊ីរ៉ង់ជាច្រើនបានប្រមូលផ្តុំគ្នានៅរដ្ឋធានីតេហេរ៉ង់ កាលពីថ្ងៃពុធដើម្បីជូនដំណើរក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ មុនពេលធ្វើដំណើរចូលរួមការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ខណៈកំពុងប្រឈមមុខនឹងភាពតានតឹងបន្តជាមួយសហរដ្ឋអាមេរិក និងមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅឡើយ។

មុនពេលចេញដំណើរ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានជួបសំណេះសំណាលជាមួយក្រុមកីឡាករ ដោយថតរូបអនុស្សាវរីយ៍ និងផ្លាស់ប្តូរពាក្យសម្ដីលើកទឹកចិត្តជាមួយកីឡាករ និងមន្ត្រីសហព័ន្ធបាល់ទាត់ រួមទាំងប្រធានសហព័ន្ធលោក Mehdi Taj ផងដែរ។

លោក Mehdi Taj បានថ្លែងថា វត្តមានរបស់ក្រុមជម្រើសជាតិបង្ហាញពីអារម្មណ៍ និងស្មារតីរួមរបស់ប្រជាជាតិអ៊ីរ៉ង់ក្នុងអំឡុងពេលមានវិបត្តិ។

លោកបានរៀបរាប់ថា ក្រុមជម្រើសជាតិអ៊ីរ៉ង់ គឺជាក្រុមបាល់ទាត់របស់ប្រជាជាតិដែលកំពុងស្ថិតក្នុងស្ថានភាពសង្គ្រាម ហើយនេះបង្ហាញថា កីឡាកររបស់អ៊ីរ៉ង់នៅតែឈរលើទីលាន ដើម្បីតំណាងឲ្យជាតិរបស់ខ្លួន។

លោកក៏បានបន្ថែមថា ពិធីជូនដំណើរនេះមានន័យជានិមិត្តរូបដ៏សំខាន់ ដោយធ្វើឲ្យកីឡាករកាន់តែជិតស្និទ្ធជាមួយអ្នកគាំទ្រ ដែលបានចេញមកប្រមូលផ្តុំតាមដងផ្លូវក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

តាមកាលវិភាគ ក្រុមជម្រើសជាតិអ៊ីរ៉ង់ នឹងត្រូវប្រកួតនៅទីក្រុងម្ចាស់ផ្ទះក្នុងសហរដ្ឋអាមេរិក រួមមាន Seattle និង Los Angeles ដោយពួកគេនឹងជួបក្រុមជម្រើសជាតិបែលហ្ស៊ិក នូវែលសេឡង់ និងអេហ្ស៊ីប ក្នុងវគ្គចែកពូល៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        113
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm