សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យ​ពិនិ​ត្យ​មើល​លើ​ការ​បំពេញ​បន្ថែម​ចំនួន​អនុ​វិទ្យាល័យ​នៅ​តាម​បណ្តា​ឃុំ​ ក្នុង​ខេត្តស្វាយរៀង

2026/05/14 08:53:45 pm        592

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹ​ក​ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ២០២៦នេះ បានណែនាំ​អោយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​ពិនិត្យ​មើល​លើ​ការ​បំពេញ​បន្ថែម​ចំនួនអនុវិទ្យាល័យនៅក្នុងខេត្ត ខណៈចំនួនសាលា​មិន​ស្រប​នឹង​ចំនួន​ឃុំ​ក្នុង​មូលដ្ឋាន​។

ការណែនាំនេះ ក្នុងឱ​កាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង សរុប​ចំនួន​១៣០២​នាក់។

ទាក់ទងនឹងវិស័យអប់រំ សម្តេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍លើចំនួនសាលាបឋមសិក្សា អនុ​វិទ្យាល័យ និងវិទ្យាល័យនៅក្នុងខេត្តស្វាយរៀង ដែលត្រូវតែបំពេញបន្ថែម ដោយសម្តេចតេជោ បាន​លើក​ការចាប់អារម្មណ៍ពីសេចក្តីថ្លែងការណ៍សន្ទុកកន្លងមករបស់សម្តេចគឺ ដាក់ចេញ «ឃុំ​មួយ ​អនុវិទ្យាល័យមួយ» ហើយ ក្រោយមកក៏បន្ត«ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច» ក៏​ប៉ុន្តែក្នុ​ង​របាយការណ៍នៅខេត្តស្វាយរៀង មានអនុវិទ្យាល័យចំនួន៥២កន្លែងស្មើនឹង ៦៧,៥០% នៃ​ចំនួន​ឃុំ​/ស​ង្កាត់ ចំណុចនេះ សម្តេចតេជោបានណែនាំអភិបាលខេត្តស្វាយរៀងអោយគិតថា គួរត្រូវ​បាន​បំពេញ​បន្ថែម អនុវិទ្យាល័យបន្ថែម ស្របតាមការបណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ដែល​កន្លង​មក​ធ្លាប់​បាន​ធ្វើ និងក៏ជាទ្រឹស្តីហ៊ុន សែនដែរនោះ។ សម្តេចតេជោបន្ថែមថា អនុវិទ្យាល័យ៥២កន្លែង តែ​មាន៦៨ឃុំ អាចដោយសារភូមិសាស្ត្រសិក្សា ប៉ុន្តែត្រូវគិតថា អនុវិទ្យាល័យអាចល្មមហើយឬនៅ ឬ​អាច​ថាឃុំខ្លះ អនុវិទ្យាល័យនៅភ្ជាប់ជាមួយវិទ្យាល័យ។ បើមិនទាន់សម្រេចគោលដៅ ត្រូវ​តែ​បំពេញ​បន្ថែម​។ ត្រូវមានអោយបានគ្រប់គ្រាន់ទាំងបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ខណៈ​ដែល​បច្ចុប្បន្នស្វា​យរៀងបានដើរដល់សាកលវិទ្យាល័យហើយនោះ។

សូមបញ្ជាក់ថា ខេត្តស្វាយរៀងចែកចេញជា ២ក្រុង ៦ស្រុក ៨០ឃុំសង្កាត់ (១២សង្កាត់ ៦៨ឃុំ) និង​៦៩០ភូមិ មានប្រជាពលរដ្ឋសរុប ១៦៨.៨៨៨គ្រួសារ ស្មើនឹង ៦៩៨.១៥៥នាក់ ស្រី ៣៥៩.​២០៥​នាក់​។ នៅក្នុងខេត្តមានសាលារៀនរដ្ឋ ចំនួន៣៤៤សាលា និងឯកជន ចំនួន ១៩សាលា ក្នុង​នោះ៖​- មត្តេយ្យសិក្សា(មត្តេយ្យដាច់ចំនួន ៨កន្លែង និងមត្តេយ្យ​ក្នុង​បឋម​សិក្សា​ចំនួន​ ១៧៥​កន្លែង​) ​និងឯកជន ចំនួន ០៧សាលា ស្មើនឹង ៩៥% នៃចំនួនភូមិ

- បឋមសិក្សា ​ចំនួន ២៦២កន្លែង និងឯកជន ចំនួន ៩កន្លែង ស្មើនឹង ៣៧,៩៧% នៃចំនួនភូមិ

-អនុវិទ្យាល័យ ចំនួន ៥២កន្លែង និងឯកជន ចំនួន ២កន្លែង ស្មើនឹង ៦៧,៥០% នៃ ចំនួ​​ន​ឃុំ​/សង្កាត់ ​វិទ្យាល័យ​ ចំនួន ២២កន្លែង និងឯកជន ចំនួន ០១កន្លែង ស្មើនឹង ៨៧,៥០% កន្លែង ក្នុង​១ក្រុង/ស្រុក គរុកោសល្យ ០១សាលា ឧត្តមសិក្សា ០៣សាលា មានបុគ្គលិកអប់រំ ចំនួន ៤.​៥៤០នាក់ ស្រី ១.៦៨៩នាក់ មានអគារសិក្សាសរុប ៩៦២ខ្នង ស្មើនឹង ៤.១៥៨បន្ទប់ ក្នុង​នោះ​អគារ​សិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ ជូន​ខេត្ត​ស្វាយ​រៀង ​សរុបចំនួន ២០៤ខ្នង ស្មើនឹង ១.២១៦បន្ទប់៕ អត្ថបទ ពៅ រក្សា

 

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        228

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm