លោក ស៊ី ព្រមានពីការមើលមុខគ្នាមិន​ចំ​ជាមួយអាមេរិក បើបញ្ហាតៃវ៉ាន់មិនដោះស្រាយឲ្យ​បានត្រឹមត្រូវ

2026/05/14 11:31:27 pm        91

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ​ បានព្រមានថា ប្រទេស​ចិន និងសហរដ្ឋអាមេរិក អាចមាន​ការប៉ះទង្គិច​គ្នា​មិន​ខាន​ ប្រសិនបើបញ្ហាកោះ​តៃវ៉ាន់ «មិនត្រូវបានដោះស្រាយឲ្យ​បានត្រឹមត្រូវ» ទេនោះ​។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បាន​ឲ្យ​ដឹង​ថា ខណៈពេលដែលលោកបានស្វាគមន៍លោក Donald Trump នៅឯមហាសាលប្រជាជនចិន​ ដែលជាអគាររៀប​ចំ​ពិធីផ្លូវ​ការ​រដ្ឋរបស់​ប្រទេស​​ចិន លោក ស៊ី បានប្រាប់ប្រធានាធិបតីអាមេរិករូប​នេះ​ថា ស្ថានភាព​កោះ​តៃវ៉ាន់​ គឺជា «បញ្ហាដ៏​សំខាន់បំផុត នៅក្នុង​ទំនាក់ទំនង​ចិន-អាមេរិក​»​

លោកបានមានប្រសាសន៍បន្ត​ថា៖ «ប្រសិនបើបញ្ហានោះ​ត្រូវបានដោះស្រាយយ៉ាង​ត្រឹមត្រូវ ទំនាក់ទំនងទ្វេភាគី នឹងទទួលបានស្ថិរភាពជារួម។ តែ​បើមិនដូច្នោះទេ ប្រទេសទាំង២ នឹងមានការប៉ះទង្គិចគ្នា និងសូម្បីតែអាច​មាន​ជម្លោះផង​ដែរ​ ដែលធ្វើឲ្យ​ទំនាក់ទំនងទាំងមូល​ស្ថិតក្នុង​ហានិភ័យ​យ៉ាងខ្លាំង»។

លោក ស៊ី បានបញ្ជាក់​ទៀត​ថា សន្តិភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ «មិនអាចផ្សះផ្សាបានឡើយ ប្រៀប​ដូច​ភ្លើង និងទឹក» ប្រសិន​បើ​​កោះ​តៃវ៉ាន់ទទួល​បាន​ឯករាជ្យ​។ លោកបានសង្កត់ធ្ងន់​ថា៖ «ការការពារសន្តិភាព និងស្ថិរភាព នៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺជាចំណុច​​រួមដ៏ធំបំផុតរវាងប្រទេសទាំង២»៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm