ព្រឹទ្ធសភាអាមេរិកគាំទ្រលោក Trump ពាក់​ព័ន្ធ​សង្គ្រាមអ៊ីរ៉ង់ ទោះ​កាល​កំណត់​កន្លង​ផុត​ហើយ​ក្ដី​

2026/05/15 12:01:23 am        67

សមាជិកព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) បាន​​បដិសេធក្នុង​សំឡេង​ស្ដួចស្ដើង​ ចំពោះសំណើផ្លូវ​ការ​ ដែលមាន​បំណង​រារាំងសិទ្ធិ​អំណាចរបស់លោកប្រធានាធិបតី Donald Trump ក្នុងការ​​ធ្វើសង្គ្រាម លើអ៊ីរ៉ង់ ដោយ​នេះគឺ​ជា​​ការបោះឆ្នោតលើកដំបូងរបស់ពួកគេ​ ជុំវិញជម្លោះនេះ​ ចាប់តាំងពីកាលកំណត់ ៦០​ថ្ងៃបាន​កន្លង​ផុត​ទៅ​ ជា​ពេល​វេលាដែល​​សេតវិមានត្រូវ​ស្វែងរកការអនុញ្ញាតជាផ្លូវការ។

ការស្នើ​នេះ ដែល​លើក​ឡើង​ដោយសមាជិកព្រឹទ្ធសភារដ្ឋ Oregon លោក Jeff Merkley គឺជាការប៉ុនប៉ងមិន​ជោគជ័យ​លើកទី៧ របស់ក្រុម​ប្រជាធិបតេយ្យ​ ដើម្បីទប់ស្កាត់សិទ្ធិ​អំណាចធ្វើ​សង្គ្រាមរបស់លោក Trump ចាប់តាំងពីជម្លោះបានចាប់ផ្តើមកាលពី​ជាង ១០​សប្តាហ៍មុន។ ចំនួនសំឡេងឆ្នោត គឺ ៥០ ទល់​នឹង ៤៩​សំឡេង​។

សមាជិក​របស់​គណបក្ស​ប្រជាធិបតេយ្យ​ លើក​ឡើង​ថា ក្រោមច្បាប់អំណាចសង្គ្រាម (War Powers Act) រដ្ឋបាលមានពេលរហូតដល់ថ្ងៃទី១ ខែឧសភា ដើម្បីទទួលបានការយល់ព្រមពីសភា សម្រាប់ការ​មាន​វិធាន​ការ​យោធា បន្ទាប់ពីលោក Trump បានជូនដំណឹងដល់សមាជិក​សភា​នៅដើមខែមីនា អំពីការវាយប្រហារលើ​អ៊ីរ៉ង់។

ពួកគេបញ្ជាក់​ថា លោក Trump ឥឡូវនេះ កំពុងប្រតិបត្តិការដោយរំលោភច្បាប់យ៉ាងជាក់ស្ដែង​។ តែ​រដ្ឋបាលជំទាស់នឹងការបកស្រាយនោះ ដោយផ្ដល់​ហេតុផល​ថា ពេល​វេលាកំណត់​ផ្នែក​ច្បាប់ ត្រូវបានផ្អាកដោយបទឈប់បាញ់ដែលត្រូវ​បានប្រកាសកាលពី​ជាង ១ខែមុន។

ការប្រឈមមុខដាក់គ្នាផ្នែកច្បាប់ និងនយោបាយនេះ បានក្លាយជាការសាកល្បងដ៏ធំ​មួយ ចំពោះអំណាចរបស់សភា ស្ដីពី​អំណាចសង្គ្រាម ពោល​គឺ​មាន​រយៈពេល​ជាង ៥០​ឆ្នាំបន្ទាប់ពីច្បាប់នេះត្រូវបានអនុម័ត ក្រោយ​សង្គ្រាមវៀតណាម។ ច្បាប់អំណាចសង្គ្រាម បានបង្ហាញជាប្រវត្តិសាស្ត្រថា ពិបាកក្នុងការអនុវត្ត ដោយតុលាការជាទូទៅស្ទាក់ស្ទើរ ក្នុងការជ្រៀតជ្រែកក្នុងជម្លោះ រវាងសភា និងសេតវិមាន ជុំវិញ​វិធានការ​យោធា។

តែ​យ៉ាងណាក្ដី ទោះបីជាមិន​ទទួល​បាន​ជោគជ័យ​ ក្នុង​ការ​ទប់ស្កាត់​ក៏ដោយ ក៏សមាជិកសភាបក្ស​ប្រជាធិបតេយ្យ បាន​សម្ដែង​នូវការ​អបអរ​ដែរ ដ្បិត​សមាជិកគណ​បក្សសាធារណរដ្ឋ កំពុងបង្ហាញ​ពីភាព​មិន​ចុះសម្រុង​គ្នាច្រើនឡើង​បន្ដិច​​ម្ដងៗ​​៕

អត្ថបទដែលទាក់ទង

មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm        17
ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        13
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២

2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm