ប្រធានាធិបតីហ្វីលីពីន បញ្ជា​ឲ្យ​បើក​កិច្ចប្រជុំបន្ទាន់ ក្រោយ​​ភាព​វឹកវរ និងការបាញ់ប្រហារ នៅព្រឹទ្ធសភា

2026/05/15 12:05:52 am        43

ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឲ្យ​បើក​កិច្ចប្រជុំបន្ទាន់មួយរបស់មន្ត្រីជាន់ខ្ពស់ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ​ ក្នុង​ពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើងៗ ពោល​គឺ​មួយថ្ងៃបន្ទាប់ពីស្នូរកាំភ្លើង​ បានបន្លឺ​​ឡើង នៅព្រឹទ្ធសភា ជាទី​ដែលសមាជិកសភាមួយ​រូប​ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ត្រូវការ​ខ្លួន​ បានទៅ​សម្ងំ​លាក់ខ្លួននៅក្នុង​នោះ​ដោយសារខ្លាចមានការចាប់ខ្លួនលោក​។

សមាជិកព្រឹទ្ធសភា លោក​ Ronald dela Rosa ដែល​ជា​អតីតប្រមុខ​នគរបាល​ជាតិ និងជាអ្នក​អនុវត្ត​ដ៏​សំខាន់​ អំឡុង​ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់អតីតប្រធានាធិបតី លោក Rodrigo Duterte ត្រូវបានតាម​ស្វែង​ចាប់ខ្លួន​ ពាក់​ព័ន្ធ​នឹង​បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ជាបទចោទដូចគ្នាដែល​​លោក Duterte ត្រូវបាន​ចោទ​ប្រកាន់ជាផ្លូវវការ​។ លោក Duterte នឹងក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលត្រូវបានកាត់ទោសនៅ ICC។

គួរបញ្ជាក់ថា សំឡេងកាំភ្លើងត្រូវបានឮកាល​ពី​យប់​ថ្ងៃទី១៣ ខែឧសភា នៅខាងក្នុងអគារព្រឹទ្ធសភា ហើយមនុស្សម្នា​បានប្រញាប់ប្រញាល់​នាំ​រត់រក​កន្លែង​លាក់​ខ្លួន ដោយ​ហេតុការណ៍​នោះ​បាន​កើត​ឡើង​ប៉ុន្មាន​ម៉ោងបន្ទាប់ពីលោក dela Rosa ដែលត្រូវបានគេស្គាល់ថា Bato ឬ Rock បានអំពាវនាវតាម​បណ្ដាញ​សង្គមឲ្យ​អ្នកគាំទ្រប្រមូលផ្តុំ។ លោកបាននិយាយថា ភ្នាក់ងារអនុវត្តច្បាប់កំពុងមកយករូប​លោកចេញពីសភា ជាកន្លែងដែលលោកបានទៅជ្រកកោន។

ហេតុការណ៍នេះបានបង្កឲ្យ​មានភាពវឹកវរ និងភាពច្របូកច្របល់ ដោយមានវត្តមានយ៉ាងច្រើននូវ​កងកម្លាំង​នគរបាល​ និងឆ្មាំប្រដាប់អាវុធ នៅព្រឹទ្ធសភា ការតវ៉ានៅខាងក្រៅ ហើយ​ការបាញ់កាំភ្លើង​ជាង ១០​គ្រាប់កើត​ឡើង​ភ្លាមៗបន្ទាប់ពីកងម៉ារីនត្រូវបានស្នើ​សុំ​ជាជំនួយ​​ ដើម្បី​ពង្រឹងសន្តិសុខ។ ប្រធានាធិបតី លោក Ferdinand Marcos Jr បានជួបជាមួយមន្ត្រី​រដ្ឋាភិបាល និងប្រមុខ​សន្តិសុខនៅថ្ងៃទី១៤ ខែឧសភានេះ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        240
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        282
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        261

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm