មន្រ្តីការទូតប៊ុលហ្គារី និងជាប្រេសិតពិសេសឈានមុខគេនៃក្រុមប្រឹក្សាសន្តិភាពនៅតំបន់ហ្កាហ្សាលោក Nickolay Mladenov និយាយអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹមថា ការបំពានបទឈប់បាញ់នៅតំបន់ហ្កាហ្សា បន្តរាល់ថ្ងៃ ហើយជនស៊ីវិល នៅតែត្រូវបានសម្លាប់ ។
លោកបន្តថា ពួកយើងនឹងធ្វើការ ដើម្បីកាត់បន្ថយការបំពានទាំងនេះ ប៉ុន្តែការពិតនៃបញ្ហាត្រង់ថា ស្នូរគ្រាប់កាំភ្លើងបានស្ងប់ស្ងាត់ច្រើនកាលពីឆ្នាំមុន ស្ទើរតែរយៈពេល ១ឆ្នាំ នៅតំបន់ហ្កាហ្សា និងជាលើកដំបូងក្នុងរយៈពេល ២ឆ្នាំ ពេលដែលពួកយើងមានស្ថិរភាពខ្លះៗ ។
លោក Mladenov បាននិយាយផងដែរថា ទំនុកចិត្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ស្ថិតនៅពីលើកម្រិតសូន្យ ហើយផែនការដែលបានស្នើសុំ ផ្អែកលើការជឿជាក់លើគ្នាទៅវិញទៅមក ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើសុំឲ្យមានក្រុមប្រឹក្សាសន្តិភាពកាលពីខែកញ្ញា ឆ្នាំមុន ដើម្បីត្រួតពិនិត្យផែនការរបស់លោក ក្នុងការបញ្ចប់សង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) បានទទួលស្គាល់ក្រុមប្រឹក្សាមួយនេះ ដែលធ្វើជាប្រធានដោយលោក Trump បើទោះបីជាប្រទេសមហាអំណាចមួយចំនួន ពុំបានចូលរួមក៏ដោយ ៕

