Fars៖ អ៊ីរ៉ង់ឲ្យ​នាវាចិនឆ្លងកាត់ ក្រោយ​លោក​ Trummp និងលោក​ស៊ី យល់​ស្របលើ​​ការបើកចំហច្រកសមុទ្រ Hormuz

2026/05/15 02:20:02 am        37


ដោយសំអាង​ដល់​ប្រភពមួយ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការ Fars បានរាយការណ៍​នៅ​ថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) នេះ​ថា ប្រទេស​អ៊ីរ៉ង់បានចាប់ផ្តើមអនុញ្ញាតឲ្យ​នាវាចិនមួយចំនួនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីមាន​ការយោគយល់គ្នា លើពិធីសារគ្រប់គ្រងរបស់អ៊ីរ៉ង់ ចំពោះ​ផ្លូវទឹកនេះ។

របាយការណ៍របស់សារព័ត៌មាន​ Fars ពាក់ព័ន្ធ​នឹង​ការអនុញ្ញាត​នេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក​ Donald Trump ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅ​ប្រទេសចិន បានយល់ស្របជាមួយមេដឹកនាំចិន លោក​ ស៊ី ជីនពីង (Xi Jinping) ថា ច្រកសមុទ្រ Hormuz ត្រូវតែបន្ត​បើកចំហដោយសេរីដដែល​ សម្រាប់លំហូរថាមពល​។

ប្រភពនោះ​បានប្រាប់សារព័ត៌មាន Fars ថា ចំណាត់ការ​នេះបានកើតឡើងបន្ទាប់ពីមាន​សំណើរបស់រដ្ឋមន្ត្រីការបរទេស និងឯកអគ្គរដ្ឋទូតចិន ប្រចាំអ៊ីរ៉ង់ ដោយទីក្រុងតេអេរ៉ង់យល់ព្រមសម្រួលដល់ការឆ្លងកាត់របស់នាវាចិនមួយចំនួន ស្របតាមភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំង២។

ភ្លាមៗនេះ គេមិនទាន់​ច្បាស់នោះ​ទេថា តើចំណាត់​ការ​នេះបានផ្លាស់ប្តូរស្ថានភាពជាក់ស្ដែង​ដែរ ឬយ៉ាង​ណា ដោយ​អ៊ីរ៉ង់បានបង្ហាញរួចហើយ ក្នុងអំឡុងពេលមាន​សង្គ្រាមថា នាវាអព្យាក្រឹត ជាពិសេសនាវាដែលមានទំនាក់ទំនងជាមួយប្រទេសចិន អាចឆ្លងកាត់ច្រកសមុទ្របាន ដរាបណាពួកគេសម្របសម្រួលជាមួយកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់។

ចំណែក​ទិន្នន័យតាមដាននាវា ​បានបង្ហាញថា នាវាដឹកប្រេងដ៏ធំ ១គ្រឿងរបស់ចិនដែលដឹកប្រេងឆៅអ៊ីរ៉ាក់ចំនួន ២លានបារ៉ែល បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ បន្ទាប់ពីជាប់នៅឈូងសមុទ្រនេះ​អស់រយៈពេលជាង ២ខែ ដោយសារសង្គ្រាមអាមេរិក ជាមួយ​អ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm