អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅថ្ងៃព្រហស្បតិ៍នេះថា មាននូវលទ្ធភាពខ្ពស់ដែលសាកសពមនុស្សនឹងត្រូវរកឃើញបន្ថែមទៀត នៅក្រោមគំនរបាក់បែកអគារផ្ទះល្វែង ស្របពេលដែលប្រតិបត្តិការជួយសង្រ្គោះ នៅតែបន្តនៅទីទាំងអគារបាក់ ។
លោក Klitschko និយាយថា ការវាយប្រហារនេះ បណ្តាលឲ្យដាច់ចរន្តអគ្គិសនីផងដែរ នៅក្នុងតំបន់ និងកាត់ផ្តាច់ការផ្គត់ផ្គង់ទឹកដល់ច្រាំងខាងឆ្វេងនៃទន្លេ Dnieper ក្នុងនោះប្រព័ន្ធគាំទ្រ កំពុងស្តាសេវាកម្មឡើងវិញ ។
លោកបន្តថា ផ្ទះល្វែងទាំង ១៨នៅក្នុងប្លុកអគារ ត្រូវបានបំផ្លាញ ហើយនៅក្នុងចំណោមអ្នកស្លាប់ ក៏មានក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ផងដែរ ។
សេវាកម្មសង្រ្គោះបន្ទាននិយាយថា មនុស្ស ៨នាក់ ត្រូវបានសម្លាប់ ក្នុងនោះមនុស្សយ៉ាងហោច ២០នាក់ផ្សេងទៀត ត្រូវបានគេមានជំនឿថា កំពុងបាត់ខ្លួន ។
ក្រុមមន្រ្តីអ៊ុយក្រែន កត់សំគាល់ឃើញថា ការវាយប្រហារនេះ គាប់ជួននឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trumpទៅកាន់ប្រទេសចិន ។
រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Andrii Sybiha និយាយថា លោក Trump និងមេដឹកនាំចិនលោក Xi Jinpingមានឥទ្ធិពលគ្រប់គ្រាន់ ដើម្បីបង្ខំប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យបញ្ចប់សង្រ្គាមរយៈពេល ៤ឆ្នាំរបស់ពួកគេ ៕