​ប្រភព​ស្និទ្ធ​នឹង IMF៖ អ៊ីរ៉ាក់​បាន​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​ពី IMF ដោយសារ​ប៉ះពាល់​ពីសង្គ្រាម​អ៊ីរ៉ង់

2026/05/15 03:52:05 am        41


ប្រភពស្និទ្ធនឹងមូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ថា មន្ត្រីអ៊ីរ៉ាក់បានទាក់​ទង​ស្ថាប័ន​ផ្ដល់​ប្រាក់កម្ចី​ដ៏​ធំ​នេះ ដើម្បី​​ទទួលបានជំនួយហិរញ្ញវត្ថុ ដោយសារតែផល​ប៉ះពាល់បី​ជម្លោះនៅតំបន់​មជ្ឈិមបូព៌ា។

ប្រភពនោះ​បាន​និយាយ​ថា ការសន្ទនាដំបូងបានធ្វើឡើងកាលពីខែមុន ក្នុងអំឡុងពេលមាន​កិច្ចប្រជុំនិទាឃរដូវរបស់ IMF និងធនាគារពិភពលោក នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក ហើយការពិភាក្សា កំពុងបន្តអំពីចំនួនទឹកប្រាក់ដែលអ៊ីរ៉ាក់ត្រូវការ និងរបៀបដែលប្រាក់កម្ចីណាមួយ នឹងត្រូវបានរៀបចំឡើង។

សង្គ្រាមដែលបានចាប់ផ្តើមកាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើ​អ៊ីរ៉ង់ និងការ​បង្កឲ្យ​មានការបិទច្រកសមុទ្រ Hormuz របស់ទីក្រុងតេអេរ៉ង់ បានធ្វើ​ឲ្យ​តំបន់​មជ្ឈិមបូព៌ាទាំងមូលរង្គោះរង្គើ​ ដោយនាំ​ឲ្យ​ខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច​។

អ៊ីរ៉ាក់បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដោយសារសង្គ្រាមនេះ​ ដោយ​​ភាគច្រើន​​ការនាំចេញប្រេងរបស់ខ្លួន ដែល​តំណាងឲ្យ​ប្រាក់ចំណូលរដ្ឋាភិបាលស្ទើរតែទាំងអស់ ត្រូវបានកាត់ផ្តាច់ដោយការបិទផ្លូវទឹកដ៏សំខាន់ ដែលមានប្រេងឆៅប្រហែល ១ភាគ៥ របស់ពិភពលោកឆ្លង​កាត់​ នៅមុន​នោះ​។

មិនមានការអត្ថាធិប្បាយណាមួយភ្លាមៗពី IMF ឬស្ថានទូតអ៊ីរ៉ាក់ឡើយ​។ យោងតាមគេហទំព័ររបស់ IMF បាន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀងហិរញ្ញវត្ថុចុងក្រោយរបស់អ៊ីរ៉ាក់ជាមួយ IMF គឺជាកិច្ចព្រមព្រៀងបម្រុងចំនួន ៣,៨ពាន់លានដុល្លារ ដែលផុតកំណត់នៅក្នុងខែកក្កដា ឆ្នាំ២០១៩ ដែលក្នុងនោះ ១,៤៩ពាន់លានដុល្លារត្រូវបានដកចេញ​៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        296
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        339
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        319

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm