ប្រធានាធិបតីគុយបា បើកចំហចំពោះជំនួយរបស់អាមេរិក ក្នុងពេលមានវិបត្តិប្រេងឥន្ធនៈ និងដាច់ចរន្តអគ្គិសនី

2026/05/15 10:35:38 am        88

ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បាននិយាយថា ទីក្រុងឡាហាវ៉ាន នឹងទទួលយកជំនួយមនុស្សធម៌ពីសហរដ្ឋអាមេរិក ប្រសិនបើវាត្រូវបានផ្តល់ឲ្យស្របតាមការអនុវត្តដែលទទួលស្គាល់ជាអន្តរជាតិ។ ប៉ុន្តែលោកបាននិយាយបន្ថែមថា ប្រសិនបើគោលដៅ ពិតជាដើម្បីបន្ធូរបន្ថយទុក្ខលំបាករបស់ប្រជាជនគុយបាមែននោះ សហរដ្ឋអាមេរិកធ្វើឲ្យកាន់តែប្រសើរ គួរដកចេញទណ្ឌកម្មពាណិជ្ជកម្មរបស់ខ្លួនលើប្រទេសកោះមួយនេះ។

ការថ្លែងលើកឡើងរបស់លោកប្រធានាធិបតី បានធ្វើឡើងនៅក្នុងការបង្ហោះនៅលើបណ្តាញផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ មួយថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិក បានផ្តល់ជំនួយមនុស្សធម៌ចំនួន១០០លានដុល្លារដល់ប្រទេសគុយបា។ លោក Diaz-Canel បានសរសេរថា «ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកពិតជាមានឆន្ទៈក្នុងការផ្តល់ជំនួយក្នុងបរិមាណដែលខ្លួនបានប្រកាស និងស្របតាមការអនុវត្តមនុស្សធម៌ដែលត្រូវបានទទួលស្គាល់ជាសកល អាមេរិកនឹងមិនជួបឧបសគ្គ និងមានការដឹងគុណពីប្រទេសគុយបា»។

ទោះជាយ៉ាងណា ការផ្តល់ជំនួយ បានកើតឡើងដោយមានលក្ខខណ្ឌថា ស្ថាប័នរដ្ឋាភិបាលគុយបា «ត្រូវធ្វើកំណែទម្រង់ដែលមានប្រយោជន៍»។ លោក Diaz-Canel បានពិពណ៌នាអំពីការផ្តល់ជំនួយនេះ ថាជារឿងផ្ទុយស្រឡះ ដោយផ្តល់នូវអ្វីដែលលោកហៅថាការដាក់ទណ្ឌកម្ម «ជាប្រព័ន្ធ និងឃោរឃៅ» ដែលដាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក លើប្រជាជនគុយបា។ លោកបានសរសេរថា «ផលប៉ះពាល់ អាចត្រូវបានកាត់បន្ថយតាមរបៀបកាន់តែងាយស្រួល និងឆាប់រហ័សជាងមុន តាមរយៈការដកចេញទណ្ឌកម្ម ឬបន្ធូរបន្ថយការបិទផ្លូវ »។

ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០មក ប្រទេសគុយបា ស្ថិតនៅក្រោមបម្រាមពាណិជ្ជកម្មយ៉ាងទូលំទូលាយពីសហរដ្ឋអាមេរិក ជាប្រទេសជិតខាងជិតស្និទ្ធបំផុតមួយរបស់ខ្លួន។


អត្ថបទដែលទាក់ទង

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm        2
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm        2
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល

2026/06/14 12:57:50 pm
​សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
2026/06/14 12:56:13 pm
​អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm
​កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm
​UN៖ ការផ្តោតសំខាន់គឺបញ្ចប់សង្រ្គាមអ៊ុយក្រែន មិនមែនវិធីដែលសង្រ្គាមចាប់ផ្តើមនោះទេ
2026/06/14 12:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am