[UPDATE] ប្រធានការិយាល័យ​ស៊ើបអង្កេត​​ជាតិ​ហ្វីលីពីន​៖ខ្មាន់បាញ់ប្រហារនៅ​​ព្រឹទ្ធសភា ជាអ្នកស្ម័គ្រចិត្ត មិនមែនជាបុគ្គលិកទេ

2026/05/15 10:49:28 am        95

យោងតាមលោក Melvin Matibag ប្រធានការិយាល័យ​ស៊ើបអង្កេត​​ជាតិ​ហ្វីលីពីន (NBI)​បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ដែលត្រូវបានចោទប្រកាន់ថាបានបាញ់ប្រហារនៅអគារព្រឹទ្ធសភាកាលពីយប់ថ្ងៃពុធ ទី១៣ ឧសភា សប្ដាហ៍នេះ ​​​គឺ​​​ជាអ្នកបើកបរស្ម័គ្រចិត្តសម្រាប់ការិយាល័យស៊ើបអង្កេតជាតិ។ ​​

លោក Matibag បានបញ្ជាក់កាលពី​​ថ្ងៃព្រហស្បតិ៍១៤ ឧសភា ថា បុរស​ខ្មាន់​កាំភ្លើង​ឈ្មោះ​​​ Mel Oragon អាយុ ៤៤ ឆ្នាំ ពុំ​​មែនជាបុគ្គលិកផ្លូវការរបស់ការិយាល័យ​ស៊ើបអង្កេត​​ជាតិ​ NBI ទេ ​ គេគ្រាន់តែ​ជា​អ្នកស្ម័គ្រចិត្ត។លោកបានពន្យល់ថាជនល្មើស​ Oragon គ្រាន់តែបម្រើការជាអ្នកបើកបររថយន្ត​​​សម្រាប់ក្រុមភ្នាក់ងារមួយក្រុមដែលបានទៅកាន់អគារ​ការិយាល័យ​ប្រព័ន្ធធានារ៉ាប់រងសេវារដ្ឋាភិបាល(​GSIS)ក្នុង​ទីក្រុង​ Pasay តាមការបញ្ជារបស់ប្រធាន និងជាអ្នកគ្រប់គ្រងទូទៅរបស់ស្ថាប័ន​ GSIS លោក Wick Veloso ប៉ុណ្ណោះ។​​

យោងតាមលោក Matibag បានឱ្យដឹងថា ការិយាល័យស៊ើបអង្កេតជាតិ​​​ បានជួលកម្លាំង ឬអ្នកស្ម័គ្រចិត្ត​ក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីបំពេញបន្ថែមកង្វះបុគ្គលិក។

នគរបាល​​​​​ស្រុក​​​ភាគខាងត្បូង ចាត់ទុក​បុរស​​​ Oragon ជាជនសង្ស័យក្នុងភាពចលាចលនៅព្រឹទ្ធសភា ដែលបង្កឱ្យមានការភ័យស្លន់ស្លោ និងភាពវឹកវរក្នុងចំណោមសមាជិកព្រឹទ្ធសភា អ្នកសារព័ត៌មាន និងបុគ្គលិក។

យោងតាមរបាយការណ៍ដែលបានផ្ញើទៅកាន់សារព័ត៌មាន​ The Philippine STAR ​​ជនល្មើស​ ​Oragon បានបាញ់កាំភ្លើងជាច្រើនគ្រាប់នៅខាងក្នុងអគារព្រឹទ្ធសភាដោយប្រើកាំភ្លើងដែលមិនទាន់កំណត់ទំហំ។ មិនយូរប៉ុន្មាន រូបគេ​​ត្រូវបានចាប់ខ្លួនដោយសមាជិកនៃក្រុមសន្តិសុខព្រឹទ្ធសភាដែលត្រូវបានចាត់តាំងនៅក្នុងបរិវេណនោះ។ក្រុម​​​អាជ្ញាធរនៅតែកំពុងប្រមូលភស្តុតាងដើម្បីកំណត់ពីចេតនារបស់ជនសង្ស័យ។ ក្រុមស៊ើបអង្កេតបានរកឃើញសំបកគ្រាប់កាំភ្លើងជាច្រើ​ន​​ ​ពីប្រភេទ​​កាំភ្លើងវែង​​​​ ​៥,៥៦​ មីលីម៉ែត្រ​​​​​ និងកាំភ្លើងខ្លីទំហំ ​៩ ​​​មីលីម៉ែត្រ។​​

ប្រធានាធិបតីហ្វីលីពីន បានបញ្ជាឲ្យបើកកិច្ចប្រជុំបន្ទាន់មួយរបស់មន្ត្រីជាន់ខ្ពស់ កាលពីថ្ងៃព្រហស្បតិ៍ ដដែលក្នុងពេលមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំង ​ពោល​គឺមួយថ្ងៃបន្ទាប់ពីស្នូរកាំភ្លើងនៅព្រឹទ្ធសភា ជាទីដែលសមាជិកសភាមួយរូប​ ដែល​តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កំពុង​តាមចាប់ខ្លួន​ ​បានទៅសម្ងំលាក់ខ្លួននៅក្នុងនោះ​ដោយសារខ្លាចមានការចាប់ខ្លួន​៕

អត្ថបទដែលទាក់ទង

ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm        2
អ៊ីស្រាអែលសម្លាប់មនុស្ស ៣នាក់នៅហ្កាហ្សា ធ្វើឲ្យចំនួនមនុស្សស្លាប់ក្រោយបទឈប់បាញ់កើនឡើងដល់ ៩៨៣នាក់
2026/06/14 12:41:47 pm        2
កងទ័ពអាកាស ៥នាក់ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះយោធានៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/06/14 12:39:38 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ

2026/06/14 01:36:49 pm
​ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
2026/06/14 01:20:47 pm
​សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
2026/06/14 01:13:31 pm
​សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
2026/06/14 01:07:06 pm
​ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
2026/06/14 12:57:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/14 02:45:03 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am