យោធារបស់កោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងតំបន់ Kinmen ដោយធ្វើប្រដូចការពិតទៅនឹងការការពារប្រឆាំងងកម្លាំងសត្រូវដែលព្យាយាមចូលចតនៅលើកោះដែននៅដាច់ឆ្ងាយ។

យោងតាមសារព័ត៌មាន Youth Daily News ជាសារព័ត៌មានយោធាចេញផ្សាយដោយអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ថា សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅជិតអាកាសយានដ្ឋាន Kinmen និងពាក់ព័ន្ធជាមួយការប្រើប្រាស់មីស៊ីល Javelin កាំភ្លើងធំ រថក្រោះM60A3 និងយានរថពាសដែក CM21។
សមយុទ្ធ បានរួមបញ្ចូលអង្គភាពផ្សេងៗគ្នា រួមទាំងកងកាំភ្លើងធំ កងរថក្រោះ និងកងឈ្លបយកការណ៍ទាំងក្នុងទឹក និងលើដីគោក ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពសម្របសម្រួលអាវុធរួមគ្នា ក្នុងបំណងពង្រឹងការឆ្លើយតបនៅសមរភូមិភ្លាមៗតាមរយៈការហ្វឹកហាត់ជាក់ស្តែង។

សមយុទ្ធនេះ ធ្វើឡើងនៅមុនពេលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងប៉េកាំងសម្រាប់ការចរចាដែលត្រូវបានតាមដានយ៉ាងដិតដល់ដោយកោះតៃវ៉ាន់ ខណៈមានការកើនឡើងនៃឥរិយាបថយោធា និងវោហាសាស្ត្រចំពោះកោះតៃវ៉ាន់ ធ្វើឡើងដោយប្រទេសចិន។