ក្រសួងការងារនាំយកឱកាសការងារជាង ៥ពាន់កន្លែង និងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ជូនដល់អតីតពលករ និងយុវជនក្នុងស្រុកគូលែន ខេត្តព្រះវិហារ

2026/05/15 11:18:04 pm        111

(ព្រះវិហារ)៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកគូលែន ខេត្តព្រះវិហារ ក្នុងគោលបំណងផ្តល់ «ឱកាសពិសេស» ដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករវិលត្រឡប់ពីប្រទេសថៃ និងយុវជនក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្នាក់នៅដោយឥតគិតថ្លៃ ព្រមទាំងឱកាសការងារនៅក្រៅប្រទេសប្រកបដោយសុវត្ថិភាព និងប្រាក់ចំណូលខ្ពស់។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់អ្នកពាក់ព័ន្ធនិងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងយុវជនប្រមាណជិត ៧០០នាក់។

​ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ ​តំណាងដ៏ខ្ពង់ខ្ពស់របស់ ​ឯកឧត្តម ហេង សួរ​ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា នៅក្នុងវេទិកាការងារនាស្រុកគូលែននេះ មានតំណាងរោងចក្រ និងសហគ្រាសធំៗចំនួន ៣ បានចុះមកជ្រើសរើសបុគ្គលិកដោយផ្ទាល់នូវកម្លាំងពលកម្មសរុបជាង ៥ ០០០កន្លែង ក្នុងចំណោមឱកាសការងារសរុបទូទាំងប្រទេសដែលមានរហូតដល់ជាង ៩ម៉ឺនកន្លែង។

ជាមួយគ្នានេះ ឯកឧត្តមបានលើកយកនូវចំណុចប្រៀបធៀបយ៉ាងក្បោះក្បាយរវាងការងារក្នុងស្រុក និងការងារនៅប្រទេសថៃ ដោយបានពន្យល់ថា ការចេញទៅធ្វើការនៅប្រទេសថៃអាចប្រឈមនឹងហានិភ័យខ្ពស់ផ្នែកសុវត្ថិភាព ការកេងប្រវ័ញ្ចកម្លាំងពលកម្ម ការរើសអើង អំពើហិង្សា ការរស់នៅឆ្ងាយពីក្រុមគ្រួសារ និងកង្វះការគាំពារសុខភាពទាំងបច្ចុប្បន្ន និងអនាគត។ ដោយឡែក សម្រាប់ការងារក្នុងស្រុកវិញ ក្រៅពីជាគ្រឹះដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចគ្រួសារ និងការរស់នៅជួបជុំគ្នាយ៉ាងកក់ក្តៅ បងប្អូនកម្មករនិយោជិតនឹងទទួលបាននូវរបបសន្តិសុខសង្គម (ប.ស.ស.) ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីថ្ងៃចូលធ្វើការ រួមមាន៖ ការគាំពារផ្នែកហានិភ័យការងារ សេវាថែទាំសុខភាពដោយឥតគិតថ្លៃ និងរបបប្រាក់សោធន (ប្រាក់ចូលនិវត្តន៍) ដូចមន្ត្រីរាជការដែរ ដែលជួយសម្រាលបន្ទុកគ្រួសារ និងធានាបាននូវជីវភាពសមរម្យនៅវ័យជរា។ ឯកឧត្តមបានរំលេចថា ការមានបណ្ណ ប.ស.ស. នឹងលើកទឹកចិត្តឱ្យបងប្អូនទៅពិនិត្យសុខភាពបានទៀងទាត់ ដែលជាកត្តាជួយឱ្យសុខភាពកាន់តែប្រសើរ និងបង្ការជំងឺធ្ងន់ធ្ងរបានទាន់ពេលវេលា។

បន្ថែមពីលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់អតីតពលករ​ត្រឡប់មកពីប្រទេសថៃ ឱ្យងាកមកសាកល្បងចាប់យកឱកាសការងារក្នុងស្រុកដែលកំពុងផ្តល់ជូននេះ ដើម្បីមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារជាបណ្តោះអាសន្ន ឬអាចសម្រេចចិត្តដាក់ពាក្យទៅធ្វើការនៅប្រទេសផ្សេងៗដែលមានប្រាក់ខែខ្ពស់ និងមានសុវត្ថិភាពជាង ដូចជានៅប្រទេសជប៉ុន កូរ៉េ សិង្ហបុរី ឬអ៊ីស្រាអែល ជាដើម។ ឯកឧត្តមបានរំឭកថា ចំណុចនេះមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់បងប្អូនក្នុងខេត្តព្រះវិហារ ដែលធ្លាប់ទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរពីសង្រ្គាមឈ្លានពានរបស់ភាគីថៃនាពេលកន្លងមក។

ក្នុងករណីដែលយុវជន ឬអតីតពលករមិនមានបំណងធ្វើការតាមរោងចក្រ ឬចេញទៅក្រៅប្រទេស ឯកឧត្តមបានណែនាំឱ្យជ្រើសរើសយកការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET ១,៥ លាននាក់) ដែលជាកម្មវិធីសិក្សាដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។ ជំនាញទាំងនោះរួមមាន៖ ផ្នែកសំណង់ ជួសជុលគ្រឿងម៉ាស៊ីន គ្រឿងអគ្គិសនី ម៉ាស៊ីនត្រជាក់ ការដុតនំ និងឆុងកាហ្វេជាដើម ដើម្បីយកទៅបង្កើតមុខរបរផ្ទាល់ខ្លួន។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ការមានជំនាញពិតប្រាកដ គឺជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង»។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋកត់ត្រា និងចងចាំលេខទូរស័ព្ទ Hotline ១២៩៧ របស់ក្រសួងការងារ សម្រាប់ប្រើប្រាស់ក្នុងការចុះឈ្មោះរកការងារ ឬសាកសួរព័ត៌មានផ្សេងៗ៕

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        3
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        216
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm