អធិការបតីអាល្លឺម៉ង់៖ លោក Putin កំពុងបង្កើនភាពតានតឹង មិនមែនស្វែងរកការបញ្ចប់ទេ

2026/05/15 11:46:37 pm        60

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) ថា ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់រុស្ស៊ីលើរដ្ឋធានីគីវវរបស់អ៊ុយក្រែន បានបង្ហាញថា ទីក្រុងមូស្គូ «កំពុងធ្វើឲ្យសង្គ្រាមមានកាន់តែខ្លាំងឡើងៗ ជាជាងស្វែងរកការចរចា»។

អ្នកសារព័ត៌មាន លោក Peter Beaumont សរសេរថា ទីក្រុងគីវបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ស្ទើរតែឥតដាច់ នៅថ្ងៃនេះ។ ហើយសេវាសង្គ្រោះបន្ទាន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ រួមទាំងកុមារ ២នាក់ផងដែរ ត្រូវបានសម្លាប់នៅក្នុងរដ្ឋធានីនេះ។ ចំណែកអភិបាលក្រុង លោក Vitali Klitschko បានប្រកាសថ្ងៃសុក្រនេះជាថ្ងៃកាន់ទុក្ខ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា រុស្ស៊ីបានបាញ់យានដ្រូនចំនួន ១.៥៦៧គ្រឿង ចាប់តាំងពីព្រឹកថ្ងៃពុធ។ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ២២នាក់ត្រូវបានសម្លាប់នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ការវាយប្រហារនេះកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមកថា សង្គ្រាមកំពុង «ឈានដល់ទីបញ្ចប់»។ តែលោក Zelenskyy បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា «ទាំងនេះពិតជាមិនមែនជាសកម្មភាពរបស់អ្នកដែលជឿថា សង្គ្រាមកំពុងឈានដល់ទីបញ្ចប់នោះឡើយ»។

លោក Merz បានសង្កត់ធ្ងន់ថា៖ «ទីក្រុងគីវ និងដៃគូរបស់ខ្លួនបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាដែលមានគោលបំណងឲ្យមានសន្តិភាពដ៏យុត្តិធម៌ តែរុស្ស៊ីវិញកំពុងបន្តសង្គ្រាម។ ខណៈពេលដែលអ៊ុយក្រែន និងអឺរ៉ុប ចង់ជួយបញ្ចប់សង្គ្រាមដ៏អាក្រក់នេះឲ្យបានឆាប់រហ័សតាមដែលអាច ការវាយប្រហាររបស់រុស្ស៊ី បង្ហាញរូបភាពផ្សេង ផ្ទុយនឹងសម្ដីរបស់លោក Putin ដែលថា សង្គ្រាមអាចនឹងជិតដល់ទីបញ្ចប់»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        62
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        59
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm