មេដឹកនាំប្រឆាំងអ៊ីស្រាអែល៖ លោក Netanyahu អាចនឹងមាន​វិធានការយោធា ដើម្បី​ទាញ​ប្រជាប្រិយភាព

2026/05/15 11:49:32 pm        51

មេដឹកនាំប្រឆាំងអ៊ីស្រាអែល លោក Avigdor Lieberman បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែឧសភា ឆ្នាំ២០២៦) ថា នាយករដ្ឋមន្ត្រី លោក​ Benjamin Netanyahu អាចនឹងចាត់វិធានការយោធា «សម្រាប់គោលបំណងបោះឆ្នោត» ចំពេលមានរបាយការណ៍អំពីលទ្ធភាព​ដែល​អាច​មាន​ការរំលាយសភា Knesset។

នៅក្នុងសេចក្តីថ្លែងការណ៍ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់កន្លែង​តាំងទីលំនៅតំបន់​ Be'eri ជិតតំបន់​ហ្កាហ្សា លោក Lieberman ដែល​ជា​អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា លោកមិនប្រឆាំងនឹងការចាត់វិធានការយោធាណាមួយឡើយ «ប្រសិនបើចាំបាច់»។ តែ​លោកបានព្រមានថា លោក Netanyahu «អាចនឹងចាត់វិធានការយោធា មិនមែន​តែ​​ដើម្បីសម្រេចបាននូវជ័យជម្នះនោះ​ទេ ប៉ុន្តែសម្រាប់​គោលបំណងបោះឆ្នោតតែម៉្យាង​ប៉ុណ្ណោះ»។

ការព្រមានរបស់លោកបានកើតឡើង បន្ទាប់ពីមានការគំរាមកំហែងម្តងហើយម្តងទៀតដោយលោក Netanyahu «ក្នុង​ការ​ផ្លាស់ប្តូរមុខមាត់តំបន់​មជ្ឈិមបូព៌ា» និងដើម្បីធ្វើឲ្យ​អ៊ីស្រាអែលក្លាយជា «មហាអំណាច» ក្នុងតំបន់។

គួរបញ្ជាក់ថា ក្រុម​ចម្រុះ​កំពុង​កាន់អំណាចរបស់អ៊ីស្រាអែល បានដាក់ស្នើសេចក្តីព្រាងច្បាប់មួយកាលពី​ល្ងាចថ្ងៃពុធ ដើម្បីរំលាយសភា Knesset ស្រប​ពេលមានវិបត្តិការកេណ្ឌទាហាន ជាចំណាត់ការ​មួយដែលត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរារាំងជំហានស្រដៀងគ្នានេះពីគណបក្សប្រឆាំង។ ការបោះឆ្នោតសកល ត្រូវបានគ្រោងនឹងធ្វើឡើងនៅខែតុលា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm