នាយករដ្ឋមន្ត្រីជប៉ុននឹងទស្សនកិច្ចនៅកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ ដើម្បីជួបមេដឹកនាំទីក្រុងសេអ៊ូល

2026/05/15 11:57:10 pm        67

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi នឹងទៅទស្សនកិច្ចប្រទេសកូរ៉េខាងត្បូង នាសប្តាហ៍ក្រោយ សម្រាប់កិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung។

ដោយយោងតាមការិយាល័យប្រធានាធិបតី ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ២ថ្ងៃ ទៅកាន់ទីក្រុង Andong ដែលចាប់ផ្តើមនៅថ្ងៃអង្គារ មេដឹកនាំទាំង២ នឹងធ្វើកិច្ចពិភាក្សាជំនួបកំពូល ចេញសេចក្តីថ្លែងការណ៍សារព័ត៌មានរួម និងចូលរួមពិធីលៀងសាយភោជន និងព្រឹត្តិការណ៍មិត្តភាពផ្សេងៗទៀត។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃ «ការទូតត្រល់ ឬការទូតទៅមក» រវាងប្រទេសជិតខាងទាំង២ និងធ្វើតាមការអញ្ជើញពីមុនដោយលោក Lee។ មេដឹកនាំទាំង២ បានជួបគ្នាលើកចុងក្រោយ ក្នុងខែមករា នៅពេលដែលលោក Lee បានទៅទស្សនកិច្ចខេត្ត Nara របស់ជប៉ុន ដែលជាស្រុកកំណើតរបស់លោកស្រី Takaichi។

ការពិភាក្សាជំនួបកំពូលទ្វេភាគី ត្រូវបានគេរំពឹងថា នឹងផ្តោតលើទិសដៅនៃទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យផ្សេងៗ រួមទាំងសេដ្ឋកិច្ច និងការការពារឲ្យកាន់តែប្រសើរឡើង សម្រាប់អ្នកទេសចរនៃប្រទេសទាំង២។ ហើយជាងនេះទៀត ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា និងបញ្ហាសកលសំខាន់ៗផ្សេងទៀតក៏នឹងស្ថិតនៅក្នុងរបៀបវារៈសំខាន់ផងដែរ។

ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា កិច្ចប្រជុំកំពូលនេះត្រូវបានគេរំពឹងថា នឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវ «សាមគ្គីភាព និងការជឿទុកចិត្តគ្នាយ៉ាងរឹងមាំ» រវាងមេដឹកនាំទាំង២ និងបម្រើជាឱកាសមួយ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍនាពេលអនាគតនៃទំនាក់ទំនងសេអ៊ូល-តូក្យូ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        372
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        371
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        362

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm