ឥណ្ឌាដំឡើងថ្លៃប្រេងលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ ដោយសារ​ការ​រំខានថាមពល​ នៅ​មជ្ឈិមបូព៌ា

2026/05/16 01:03:49 am        46

ដោយសារផលប៉ះពាល់ពី​ជម្លោះនៅតំបន់​មជ្ឈិមបូព៌ា លើ​ការផ្គត់ផ្គង់ថាមពល ប្រទេស​ឥណ្ឌា នៅថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) នេះ បានប្រកាសពីការដំឡើងថ្លៃប្រេងឥន្ធនៈជា​លើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ។

ប្រព័ន្ធ​ផ្សព្វផ្សាយ All India Radio នៅ​ថ្ងៃសុក្រនេះ បាន​រាយការណ៍​ថា តម្លៃប្រេងសាំងត្រូវបានដំឡើងថ្លៃ ៣រូពី (៣សេន) ដែលនាំឲ្យ​តម្លៃឡើងដល់ ៩៧,៧៧រូពី (១,២ដុល្លារ) ក្នុង ១លីត្រ ហើយ​ប្រេងម៉ាស៊ូតឡើង ៩០,៦៧រូបី (០,៩៥ដុល្លារ) ក្នុង ១លីត្រ នៅទីក្រុងញូវដេលី។

ការឡើងថ្លៃនេះ ដែល​បន្ទាប់ពីមិនមានការដំឡើងថ្លៃចាប់តាំងពីខែមេសា ឆ្នាំ២០២២ មក បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ឥណ្ឌាមួយ​រូប​ បាននិយាយថា ក្រុមហ៊ុនប្រេងឥណ្ឌា កំពុងប្រឈមនឹងការខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារតែផលរំខាន​ភ្លាម​ៗលើថាមពល នៅតំបន់​មជ្ឈិមបូព៌ា។

មន្ត្រីជាច្រើន​បានលើកឡើង​ថា ក្រុមហ៊ុនទីផ្សារប្រេងរបស់ឥណ្ឌា បានរង​ការខាតបង់ជិត ១០ពាន់លាន​រូពី (១០៤,៥លានដុល្លារ) ក្នុង ១ថ្ងៃ ដូច្នេះ «បន្ទុកតម្លៃសកលដ៏ខ្ពស់ មិនត្រូវបានទម្លាក់​ទៅលើ​ពលរដ្ឋឥណ្ឌាឡើយ​»។

ឥណ្ឌាទិញស្ទើរតែ ៥០​ភាគរយ​នៃការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ពីតំបន់​មជ្ឈិមបូព៌ា ដែលមានតម្លៃ ១៨០ពាន់លានដុល្លារ នៅឆ្នាំ២០២៤។ កាលពីខែមុន ឥណ្ឌាបានប្រកាសថា ខ្លួនបានចាប់ផ្ដើម​ទិញប្រេងពីអ៊ីរ៉ង់ឡើង​វិញ​ជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ ដោយសារ​ជម្លោះកំពុងបន្តមាន​នៅតំបន់​មជ្ឈិមបូព៌ា ដែលបានចាប់ផ្តើមកាល​ពី​ថ្ងៃទី២៨ ខែកុម្ភៈ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        48
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        78
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        65

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm