យោងតាមការអះអាងរបស់អ្នកវិភាគអូស្រ្តាលីបានឲ្យដឹងថា បើទោះបីជាមានពាក្យសម្តីកក់ក្តៅ ប្រកបដោយបរិយាកាសដ៏រីករាយយ៉ាងណាក្តី ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានចាកចេញពីប្រទេសចិននៅថ្ងៃសុក្រនេះ ដោយគ្មានការទម្លុះភាពទាល់ច្រកសំខាន់អ្វីនោះទេ ។
លោក Jared Mondschein គឺជាប្រធានផ្នែកស្រាវជ្រាវនៅមជ្ឈមណ្ឌលសិក្សាសហរដ្ឋអាមេរិកនៃសាកលវិទ្យាក្រុងស៊ីដនី និយាយថា ដំណើរទស្សនកិច្ចនេះ ទំនងជានិមិត្តរូបជាជាងរូបី ។

លោកថា នេះមិនមែនជាជំនួបដែលបង្ហាញពីការផ្លាស់ប្តូរសំខាន់ណាមួយនៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-ចិននោះឡើយ ទាំងទ្វេភាគី និងនៅក្នុងតំបន់ទំាងមូល ។
ដំណើរទស្សកិច្ចរបស់លោក Trump ទៅកាន់គូប្រជែងសេដ្ឋកិច្ច និងយុទ្ធសាស្រ្តដ៏សំខាន់របស់អាមេរិកមួយនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងដោយប្រធានាធិបតីសហរដ្ឋអាមេរិក ចាប់តាំងពីដំណើរទស្សនកិច្ចលើកចុងក្រោយរបស់លោកកាលពីឆ្នាំ ២០១៧ មានគោលដៅសម្រេចបានលទ្ធផលរូបី ដើម្បីបង្កើនអត្រាឯកភាពកំពុងធ្លាក់ចុះរបស់លោក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានដើរចេញដោយពុំបានទម្លុះភាពទាល់ច្រកណាមួយឡើយ លើបញ្ហាពាណិជ្ជកម្ម ឬជំនួយពីទីក្រុងប៉េកាំង ដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់របស់លោក ។
លោក Mondschein បានព្រមានថា សម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅក្នុងតំបន់ គួរតែព្រួយបារម្ភចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយចិន ។ លោកថា ការប្រកួតប្រជែងយុទ្ធសាស្រ្តរវាងប្រទេសទាំង ២ គឺជាអ្វីមួយដែលនៅមិនអាចឃ្លាតចាកឆ្ងាយពីរដ្ឋបាលមួយនេះឡើយ ៕
