ការតម្រង់ជួរយ៉ាងវែងរបស់អតិថិជន ត្រូវបានគេមើលឃើញនៅក្រៅស្ថានីយប្រេង តាមតំបន់ជាច្រើននៅភាគខាងកើតប្រទេសឥណ្ឌា ស្របពេលដែលអ្នកស្រុក ជួបកង្វះខាតប្រេង ស្របពេលក្តីបារម្ភកើនឡើងចំពោះការផ្គត់ផ្គង់ប្រេងដែលត្រូវបានបង្អាក់ដោយសារជម្លោះកំពុងកើតឡើងនៅអ៊ីរ៉ង់ ។
លោក Pavitra គឺជាអ្នកស្រុកមួយរូបរស់នៅក្នុងទីក្រុង Raipur និយាយថា បញ្ហានៅត្រង់ថា គ្មានប្រេងនោះទេនៅតាមស្ថានីយ ។ ប្រេងគ្មាននោះទេ មិនថានៅទីក្រុងរបស់លោក ទីក្រុង Odisha ឬកន្លែងណាផ្សេងទៀត ។
ចំណែកឯលោក Prashant Sahu គឺជាអ្នកគ្រប់គ្រងស្ថានីយប្រេងមួយរូបនិយាយដែរថា ស្ថានភាពបច្ចុប្បន្ន គឺពួកយើងមិនអាចទទួលបានការផ្គត់ផ្គង់ពីដឺប៉ូប្រេងនោះទេ ។ បើសិនជាពួកយើងបញ្ជាទិញនៅថ្ងៃនេះ រថយន្តដឹកសឺទែនប្រេង នឹងចែកចាយរយៈពេល ២ថ្ងៃក្រោយ ហើយពេលខ្លះការចែកចាយប្រេងអាចអូសបន្លាយពេលដល់ថ្ងៃទី ៣ទៀងផង ជាហេតុធ្វើឲ្យពួកយើងគ្មានប្រេងលក់ជូនអតិថិជនបែបនេះ ។
រថយន្តបានចតតម្រង់ជួរនៅតាមស្ថានីយប្រេង ក្នុងទីក្រុង Raipur ខណៈស្ថានីយខ្លះទៀត បង្ហាញស្លាកសញ្ញាថា “គ្មានប្រេង”នោះទេ ។
ឥណ្ឌាដែលជាប្រទេសនាំចូលប្រេងធំបំផុតទី ៣របស់ពិភពលោកនោះ ឈានដល់តម្រូវការប្រេងឆៅជាង ៩០ភាគរយ ហើយនិងតម្រូវការប្រហែលពាក់កណ្តាលនៃឧស្ម័នធម្មជាតិរបស់ខ្លួន តាមរយៈការនាំចូល ៕