ប្រធានាធិបតីសហដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃសុក្រនេះថា វានឹងពិបាកសម្រាប់នាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer ដើម្បីស្រោចស្រង់នយោបាយរបស់លោកឡើងវិញ លុះត្រាតែលោកដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងគោលនយោបាយថាមពលរបស់លោក ។
លោក Starmer ពិបាកក្តោបក្តាប់អំណាច ក្រោយលទ្ធផលអន់របស់គណបក្សការងារនៅការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីសប្តាហ៍មុន ។
លោក Trump ថា មាននូវបញ្ហាច្រើនណាស់ ។ គាត់ស្ថិតក្នុងបញ្ហាសម្រាប់ហេតុផល ២ គឺហេតុផលថាមពល និងហេតុផលអន្តោប្រវេសន៍ ។ គាត់អន់ខ្លាំងណាស់ រឿងបញ្ហាថាមពល ។ គាត់គួរតែបើកសមុទ្រ North Sea គាត់មានរ៉ែមាស ហើយគួរតែបើកប្រេងនៅសមុទ្រ North Sea ប៉ុន្តែបែរជាគាត់មិនធ្វើទៅវិញ ។
លោក Trump បានធ្វើសេចក្តីអត្ថាធិប្បាយបែបនេះ ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One ពេលរូបលោកវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុងប៉េកាំង ។
ប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានចាកចេញពីប្រទេសចិននៅថ្ងៃសុក្រនេះ ដោយគ្មានការទម្លុះភាពទាល់ច្រកសំខាន់ៗនោះទេ លើបញ្ហាពាណិជ្ជកម្ម ឬជំនួយរូបីពីទីក្រុងប៉េកាំង ដើម្បីបញ្ចប់សង្រ្គាមអ៊ីរ៉ង់ បើទោះបីជារយៈពេល ២ថ្ងៃនៃជំនួបរបស់លោក លោកបានកោតសរសើរម្ចាស់ផ្ទះ លោក Xi Jinping ក៏ដោយ ៕