សម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ

2026/05/16 03:05:24 pm        218

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលរបស់នគរបាលជាតិគ្រប់រូប ដែលបានខិតខំបំពេញបេសកកម្មជាតិមាតុភូមិនាពេលកន្លងមក ហើយ គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះ គឺបានចូលរួមការពារបូរណភាពទឹកដីដែលរងនូវការឈ្លានពាន របស់ថៃកាលពីកន្លងទៅ។

 តាមរយៈសារលិខិតផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសទិវារំលឹកខួបអនុស្សាវរីយ៍លើកទី ៨១ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងរយៈពេលកន្លងមកនេះ កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ សម្រេចបានស្នាដៃយ៉ាងច្រើនឥតឧបមា ដែលបានបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាលតស៊ូលើសមរភូមិសន្តិសុខជាតិ និងបានរួមដំណើរជាមួយគ្នាដោយភក្តីភាពនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារ ការពារ និងកសាងប្រទេសជាតិចាប់ពីបាតដៃទទេ រហូតមានការអភិវឌ្ឍរីកចម្រើនដូច បច្ចុប្បន្ន តាមរយៈការបង្កើតបាននូវបរិយកាសសង្គមដែលមានសុវត្ថិភាព ភាពកក់ក្តៅ និងជំនឿចិត្ត។

 សម្តេចធិបតី នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា«គុណតម្លៃដែលមិនអាចកាត់ថ្លៃបាននោះគឺការបំ ពេញបេសកកម្មការពារបូរភាពទឹកដី ដែលទទួលរងនូវការឈ្លានពានទាំងកំរោលដោយភាគីថៃផង និងកិច្ច ខិតខំប្រឹងប្រែងពង្រឹងស្ថានការណ៍សន្តិសុខលើផ្ទៃប្រទេសផង ដើម្បីធានាប្រក្រតីភាពនៃកិច្ចដំណើរការ ស្ថាប័នជាតិ និងសកម្មភាពជីវភាពសង្គម ដោយគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ចវប្បធម៌ ទេសចរណ៍ ព្រះរាជបេសកកម្មរបស់ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី ព្រះញាតិវង្សានុវង្ស បេសកកម្ម របស់ឥស្សរជនជាន់ខ្ពស់ជាតិ-អន្តរជាតិ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិជាប្រវត្តិសាស្រ្ត ដែលបានរៀបចំ ឡើងនៅព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាពទាំងស្រុង ដែលបានលើកស្ទួយកិត្តិ យស និងកិត្យានុភាពជាតិឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ។

 តាមរយៈសារលិខិតខាងលើនេះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ត្រចះត្រចងទាំងនេះ ព្រមទាំងសូមថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់កងកម្លាំងនគរបាលជាតិគ្រប់រូបបន្តកិច្ចខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ យកចិត្តទុកដាក់លើកកម្ពស់ សមត្ថភាពជំនាញ បច្ចេកទេស និងពង្រឹងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួមគឺ ការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសង្គមជាតិ ជាពិសេសត្រូវធ្វើការអភិវឌ្ឍខ្លួនឲ្យ ស័ក្តសមជាគ្រឹះ ជាគំរូ និងជាសសរស្តម្ភសម្រាប់ប្រទេសជាតិជាបន្តទៀត៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm