ពេទ្យស្ម័គ្រចិត្តកម្ពុជា និងសិង្ហបុរី ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ និងធ្វើអនាម័យកុមារា នៅខេត្តតាកែវដោយឥតគិតថ្លៃ

2026/05/16 06:58:26 pm        165

តាកែវ៖ ក្រោមការសម្របសម្រួលពីឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសិង្ហបុរី សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង និងធ្វើអនាម័យកុមារា (Circumcision) ដោយឥតគិតថ្លៃ ស្ថិតនៅក្នុងឃូំគោកពោធិ៍ ស្រុកបុរីជលសារ ខេត្តតែកែវ ។

ក្នុងឱកាសតំណាងឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសិង្ហបុរី សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជារាជធានីភ្នំពេញ ចុះអប់រំសុខភាព ពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង ២៥០នាក់ និងធ្វើអនាម័យកុមារា (ធ្វើខតាន់)ជាង១០០នាក់ ដោយឥតគិតថ្លៃ នៅខេត្តតាកែវ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ មានប្រសាសន៍ថា ការចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃនេះ គឺជាការចូលរួមចំណែក ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម នៅក្នុងប្រទេសកម្ពុជា និងការជួយកាត់បន្ថយលើការចំណាយ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន លើការថែរក្សាសុខភាព ។

មួយវិញទៀត ការអនុញ្ញាណដល់ក្រុមគ្រូពេទ្យ មកពិនិត្យព្យាបាលជំងឺដល់បងប្អូនខ្មែរឥស្លាម របស់រាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្ត គឺបានបង្ហាញពីការយកចិត្តទុកដាក់ លើប្រជាពលរដ្ឋគ្រប់ជាតិសាសនា ដែលបានរស់នៅលើទឹកដីកម្ពុជា ជាពិសេសសហគមន៍ខ្មែរឥស្លាម ដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យគោរពប្រតិបត្តិសាសនា ដោយគ្មានការរើសអើង និងតែងតែយកចិត្តទុកដាក់ដូចបងបងប្រជាពលរដ្ឋខ្មែរទូទៅ ។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្ថែមថា មួយវិញទៀត នៅពេលមានជំនួយ ឬអំណោយពីបណ្ដាប្រទេសជាសាសនិកអ៊ិស្លាម គឺរាជរដ្ឋាភិបាលកម្ពុជា ពុំមានការរាររាំង និងតែងតែបើសិទ្ធិ សម្រាប់ជំនួយទាំងអស់នោះ គឺធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋមានការរស់នៅបានសុខសាន្ត និងសុខដុមរមនា ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ន គ្រីយ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងកុមារដែលធ្វើអនាម័យនេះ ក្រោយពេលទទួលបានការពិនិត្យព្យាបាលជំងឺនេះហើយ សូមនាំគ្នាថែរក្សាសុខភាព ហូបចុក និងការរស់នៅឲ្យមានអនាម័យល្អ ខណៈរដូវភ្លៀងធ្លាក់នឹងខិតជិតមកដល់ នាពេលដ៏ខ្លីខាងមុខនេះ ។ ជាមួយនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសសិង្ហបុរី ដែលបានមកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ ហើយនេះក៏បានបង្ហាញការចូលរួមចំណែក ក្នុងការលើកកម្ពស់នូវកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសសិង្ហបុរី ដែលមានស្រាប់ និងកំពុងពង្រីកបន្ថែមនៅគ្រប់វិស័យ ។

គួរបញ្ជាក់ថា សម្រាប់ការចុះ “អប់រំសុខភាព ពិនិត្យ ព្យាបាលជំងឺទូទៅ និងធ្វើអនាម័យកុមារដោយឥតគិតថ្លៃ” (Project Afiyah) របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសសិង្ហបុរីនេះ មិនត្រឹមតែធ្វើនៅក្នុងខេត្តតាកែវនោះទេ គឺពួកគេក៏បានចុះទៅខេត្តកណ្ដាលផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm