អាជីវកម្មមួយចំនួនធំ មិនទាន់បើកឡើងវិញទេ គិតត្រឹមថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំ

2022/04/16 02:28:14 pm        782

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១៦ ខែមេសានេះ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានកត់សម្គាល់ឃើញថា នៅតាមបណ្តាហាង និងផ្សារនានាក្នុងរាជធានីភ្នំពេញ ដូចជាផ្សារធំថ្មី ផ្សារអូរឬស្សី និងផ្សារកណ្តាលជាដើម ឃើញមានអាជីវករមួយចំនួនតូចនៅតែបន្តបើកលក់ជាធម្មតា ខណៈមួយចំនួនធំផ្សេងទៀតឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំនេះ។

ជួបសម្ភាសន៍រវាងទូរទស្សន៍ព័ត៌មាន ប៊ីធីវី និងក្រុមអាជីវករផ្សារធំថ្មី ក្នុងខណ្ឌដូនពេញ ពួកគាត់បានលើកឡើងស្រដៀងគ្នាថា រាល់ពិធីបុណ្យជាតិ បុណ្យទាននានា និងទោះបីជាបុណ្យចូលឆ្នាំខ្មែរ ខកខានរៀបចំពិធីរយៈពេល ២ឆ្នាំយ៉ាងណាក៏ដោយ ក៏កម្រ​នឹង​បិទតូប​ណាស់ ​ដោយសារថ្ងៃទាំងនោះ​ អាចរកប្រាក់ចំណូលបានច្រើនជាងថ្ងៃធម្មតា។

លោក យស សុក្រា ​ពលរដ្ឋរស់នៅតំបន់ទឹកថ្លា​ ខណ្ឌសែនសុខ បានឲ្យប៊ីធីវី ដឹងថា ទោះបីជាបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ​ មានការរៀបចំពិធី​សង្រ្កាន្ដ​នៅតាមបណ្តាខេត្ត និង​បើកទេសចរណ៍ទូលាយឡើងវិញក៏ដោយ ក៏រូបលោកមិនគម្រោងចង់ទៅទីណាទេ ដោយសារចង់ឈប់សម្រាកក្រោយនឿយហត់ពីការងារ និងជួបជុំគ្រួសារនៅផ្ទះ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ​ខកខានឲ្យមានរៀបចំពិធីរយៈពេល ២ឆ្នាំហើយ (២០២០និង២០២១) ដោយសារវិបត្តិសលកកូវីដ១៩។ បន្ទាប់នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល​កម្ពុជា ​បានសម្រេចបើកឲ្យរៀបចំពិធីនានាឡើងវិញ​នៅទូទាំងប្រទេស ខណៈការឆ្លងរាលដាល​ជំងឺកូវីដ១៩ ​បានថមថយ ​និងខណៈប្រជាពលរដ្ឋទទួលបានវ៉ាក់សាំងបង្ការកូវីដគ្រប់ៗគ្នា រហូត​ដល់ដូសទី៣ ឬដូសជំរុញ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm