កោះតៃវ៉ាន់ជំរុញករណីអាវុធរបស់អាមេរិក ក្រោយលោក Trump ប្រាប់ថា មិនទាន់សម្រេចចិត្តពីការលក់ថ្មី

2026/05/16 10:22:47 pm        86

ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់តែងតែជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាព ក្នុងតំបន់ ហើយជាអ្វីមួយដែលត្រូវបានបញ្ជាក់នៅក្នុងច្បាប់អាមេរិក។ នេះបើយោងតាមអ្នកការទូតជាន់ខ្ពស់តៃវ៉ាន់ម្នាក់ដែលបាននិយាយនៅថ្ងៃសៅរ៍ (ទី១៦ ខែឧសភា ឆ្នាំ២០២៦) នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់ថា លោកមិនទាន់សម្រេចចិត្តពីការលក់នាពេលអនាគតនៅឡើយទេ។

ទោះបីជាខ្វះចំណងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់ក៏ដោយ ក៏សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតសម្រាប់កោះស្វ័យគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ដែលប្រទេសចិនអះអាងថា ជាទឹកដីរបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោនត្រូវបានចងភ្ជាប់ដោយចំណងច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដើម្បីផ្តល់អាវុធដល់កោះនេះ។

ប៉ុន្តែនៅថ្ងៃទី១៥ ខែឧសភា បន្ទាប់ពីមានជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំង លោក Trump បាននិយាយថា លោកមិនទាន់សម្រេចចិត្តថា តើត្រូវបន្តការលក់អាវុធដ៏សំខាន់នេះដែរ ឬអត់នោះទេ ជាការលើកឡើងដែលបន្ថែមភាពមិនប្រាកដប្រជា អំពីការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះកោះតៃវ៉ាន់។

អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងតៃប៉ិ នាថ្ងៃទី១៦ ខែឧសភានេះ មន្រ្តីរងទទួលបន្ទុកកិច្ចការបរទេសកោះតៃវ៉ាន់ លោក Chen Ming-chi បាននិយាយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក គឺជាអ្វីមួយដែលត្រូវបានបញ្ជាក់នៅក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់។ លោកបានសង្កត់ធ្ងន់ថា៖ «ការលក់អាវុធតៃវ៉ាន់-អាមេរិក តែងតែជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

គួរបញ្ជាក់ថា កាលពីខែធ្នូឆ្នាំមុន រដ្ឋបាលរបស់លោក Trump បានអនុម័តកញ្ចប់លក់អាវុធចំនួន ១១ពាន់លានដុល្លារ សម្រាប់កោះតៃវ៉ាន់។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា កញ្ចប់លក់ទី២ ដែលមានតម្លៃប្រហែល ១៤ពាន់លានដុល្លារ នៅតែរង់ចាំការយល់ព្រមពីលោក Trump៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm