លោក Trump បញ្ជាក់ថា មិនបានពិភាក្សាអំពីពន្ធគយ អំឡុងជំនួបកំពូលជាមួយលោក Xi ទេ

2026/05/16 10:35:53 pm        86

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) បានបញ្ជាក់ថា លោកមិនបានលើកឡើងពីបញ្ហាពន្ធគយយកមកពិភាក្សាឡើយ ក្នុងអំឡុងជំនួបកំពូលជាប្រវត្តិសាស្ត្រជាមួយសមភាគីចិនរបស់លោក គឺលោក Xi Jinping។

ពេលត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញ បន្ទាប់ពីបានធ្វើអ្វីដែលលោកហៅថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយទីក្រុងប៉េកាំង លោក Trump បាននិយាយអំពីពន្ធគយថា៖ «យើងមិនបានពិភាក្សាអំពីរឿងទាំងនោះទេ។ វាមិនត្រូវបានលើកឡើងយកមកពិភាក្សាទេ»។

មេដឹកនាំទាំង២ ត្រូវបានគេរំពឹងទុកយ៉ាងទូលំទូលាយថា នឹងពិភាក្សាអំពីការបន្ថែមរយៈពេលនៃការផ្អាកជម្លោះពន្ធគយរយៈពេល ១ឆ្នាំដែលសម្រេចបានក្នុងអំឡុងពេលមានកិច្ចប្រជុំចុងក្រោយរបស់ពួកលោក ក្នុងខែតុលាឆ្នាំមុន នៅប្រទេសកូរ៉េខាងត្បូង។ ការផ្អាកនេះបាននាំមកនូវការបញ្ឈប់សង្គ្រាមពាណិជ្ជកម្មដ៏ខ្លាំងក្លាមួយ ដែលបានឃើញការដំឡើងពន្ធលើទំនិញជាច្រើនលើសពី ១០០ភាគរយ។ លក្ខខណ្ឌបានផ្លាស់ប្តូរ ចាប់តាំងពីពេលនោះមក។

លោក Trump បានមកដល់ទីក្រុងប៉េកាំងកាលនៅដើមសប្តាហ៍នេះ ដោយស្វែងរកការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងវិស័យនានា រួមទាំងវិស័យកសិកម្ម អាកាសចរណ៍ និងបញ្ញាសិប្បនិម្មិត (AI) ផងដែរ។

បន្ទាប់ពីថ្ងៃដំបូងបានបញ្ចប់ លោក Trump បាននិយាយថា លោក Xi បានយល់ព្រមជួយបើកច្រកសមុទ្រ Hormuz ក៏ដូចជាទិញយន្តហោះរបស់ក្រុមហ៊ុន Boeing និងប្រេង និងសណ្តែកសៀងរបស់អាមេរិក។

ប៉ុន្តែមិនមានការប្រកាសជាផ្លូវការណាមួយឡើយ ហើយក្រសួងការបរទេសចិន ទាំងមិនបានបញ្ជាក់អះអាង ឬបដិសេធ ចំពោះសេចក្តីថ្លែងការណ៍របស់លោក Trump នៅពេលដែលត្រូវបានសួរកាលពីរសៀលថ្ងៃទី១៥ ខែឧសភា៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        13
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        11
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm