លោក Trump និយាយសម្រាលហានិភ័យនៃជម្លោះចិន-អាមេរិក ជុំវិញបញ្ហាតៃវ៉ាន់ ក្រោយជួបជាមួយលោក Xi

2026/05/16 10:39:56 pm        102

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយសម្រាលពីហានិភ័យនៃជម្លោះ រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ បន្ទាប់ពីមាននូវកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃរបស់លោក ជាមួយសមភាគីចិន គឺលោក Xi Jinping។

អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One បន្ទាប់ពីចាកចេញពីទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) មេដឹកនាំអាមេរិករូបនេះបាននិយាយថា លោក Xi «មិនចង់ឃើញសង្គ្រាមទេ» ប៉ុន្តែក៏ «មិនចង់ឃើញចលនាទាមទារឯករាជ្យ» ដោយកោះតៃវ៉ាន់ដែរ។

នៅក្នុងបទសម្ភាសន៍ក្រោយមកជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោក Trump បានប្រាប់កោះតៃវ៉ាន់កុំឲ្យមានឯករាជ្យជាផ្លូវការ ដោយនិយាយថា «យើងមិនរំពឹងឲ្យកើតឡើងឡើយ ដែលថា មាននរណាម្នាក់និយាយថា ចូរទាមទារឯករាជ្យ ពីព្រោះសហរដ្ឋអាមេរិកកំពុងគាំទ្រយើង»។

នៅពេលត្រូវបានសួរអំពីផែនការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ នៅមុននេះ លោកបាននិយាយថា លោកនឹងធ្វើ «ការសម្រេចចិត្តក្នុងរយៈពេលដ៏ខ្លីខាងមុខ»។ ស្ថាប័នការបរទេសកោះតៃវ៉ាន់ កាលពីថ្ងៃទី១៥ ខែឧសភា បានឲ្យដឹងថា ខ្លួនបានកត់សម្គាល់ពីការលើកឡើងរបស់លោក Trump ហើយបានបញ្ជាក់ជាថ្មីថា ការលក់អាវុធរបស់សហរដ្ឋអាមេរិក គឺជាការប្តេជ្ញាចិត្តផ្នែកសន្តិសុខដែលមានចែងក្នុងច្បាប់ទំនាក់ទំនងតៃវ៉ាន់ (Taiwan Relations Act)។

គួរបញ្ជាក់ថា កោះតៃវ៉ាន់ គឺជាប្រធានបទសំខាន់មួយនៃការពិភាក្សាដោយមេដឹកនាំនៃប្រទេសដ៏មានអំណាចបំផុតទាំង២ របស់ពិភពលោក អំឡុងជំនួបកំពូលរបស់ពួកលោក ដែលបានបញ្ចប់នៅថ្ងៃទី១៥ ខែឧសភា។ បញ្ហានេះមានការយកចិត្តទុកដាក់ខ្ពស់ ប៉ុន្តែលទ្ធផលមានកម្រិត៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm