អ្នកពន្លត់អគ្គិភ័យស្លាប់ ខណៈ​​ ១១នាក់រងរបួស ក្នុង​ហេតុការណ៍ផ្ទុះ និង​មាន​អគ្គិភ័យនៅរោងចក្រ​ឈើ​ ក្នុង​រដ្ឋ Maine របស់អាមេរិក​

2026/05/16 10:42:10 pm        86

អាជ្ញាធរ បានឲ្យ​ដឹង​កាលពីថ្ងៃសុក្រ (ទី១៥ ខែឧសភា ឆ្នាំ២០២៦) ថា អគ្គិភ័យ និងការផ្ទុះដ៏ធំមួយ នៅឯ​រោងចក្រឈើមួយកន្លែង ក្នុងតំបន់ Midcoast របស់រដ្ឋ Maine បានបណ្ដាល​ឲ្យ​អ្នកពន្លត់អគ្គិភ័យម្នាក់បាត់បង់​ជីវិត និងបានធ្វើឲ្យ​មនុស្សយ៉ាងហោចណាស់ ១១នាក់ផ្សេងទៀតរងរបួស។

មន្ត្រីរបស់​រដ្ឋនេះ​បាននិយាយថា អ្នកពន្លត់អគ្គិភ័យត្រូវបានប្រទះ​ឃើញស្លាប់ នៅក្នុង​រោងចក្រនេះ​។ អាជ្ញាធរបានបញ្ជាក់ថា អ្នកពន្លត់អគ្គិភ័យរូបនោះ​ គឺជាផ្នែកនៃការឆ្លើយតបបន្ទាន់ ចំពោះអណ្តាតភ្លើងដែលកំពុងឆាបឆេះ នៅឯរោង​ចក្រ​ Robbins Lumber ក្នុង​តំបន់ជនបទមួយ នៅពេលដែលស៊ីឡាំង​មួយបានផ្ទុះ​។

តម្រួត​ការិយាល័យពន្លត់អគ្គិភ័យរដ្ឋ Maine លោក Shawn Esler បាននិយាយថា ការស៊ើបអង្កេតលើមូលហេតុ អាចនឹងមិនផ្តល់ចម្លើយភ្លាមៗបាន​ឡើយ​។

មជ្ឈមណ្ឌលវេជ្ជសាស្ត្រ MaineHealth Maine ក្នុងទីក្រុង Portland ដែលមានការកំណត់កម្រិតរបួសកម្រិត ១ បានឲ្យ​ដឹង​ថា ខ្លួនកំពុងព្យាបាលអ្នករង​របួស​ ១០នាក់ដែលត្រូវបានផ្ទេរពីមន្ទីរពេទ្យមូលដ្ឋាន​។ ចំណែក​អ្នកនាំពាក្យម្នាក់​បានប្រាប់​ថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Northern Light Eastern Maine ក្នុងទីក្រុង Bangor កំពុងព្យាបាលអ្នកជំងឺម្នាក់ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

រោងចក្រនេះស្ថិតនៅទីក្រុង​ Searsmont ជាទីក្រុងមួយដែលមានមនុស្សប្រហែល ១.៥០០នាក់ នៅចម្ងាយប្រហែល ៩៥ម៉ាយល៍ (១៥០គីឡូម៉ែត្រ) ពីទីក្រុង Portland។ អ្នកឆ្លើយតបបន្ទាន់រដ្ឋ និងមូលដ្ឋានបានជួយដល់​ដំណើរការ​សង្គ្រោះ​ ខណៈដែលនាយកដ្ឋានពន្លត់អគ្គិភ័យ បានចំណាយ​ពេល​ជាច្រើនម៉ោង ដើម្បីទប់ស្កាត់អណ្តាតភ្លើង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        205
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        245
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        224

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm