លោក Trump និងនីហ្សេរីយ៉ា អះអាងថា បានសម្លាប់មេដឹកនាំជាន់ខ្ពស់របស់​រដ្ឋ​ឥស្លាម ISIS

2026/05/17 01:08:15 am        110

មេដឹកនាំជាន់ខ្ពស់ម្នាក់នៃក្រុមសកម្មប្រយុទ្ធ ISIS ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការរួមគ្នារបស់​កងកម្លាំងសហរដ្ឋអាមេរិក និងនីហ្សេរីយ៉ា នៅក្នុងប្រទេសអាហ្វ្រិកខាងលិច។​ នេះបើយោងតាមការឲ្យ​ដឹង​ពី​មេដឹកនាំនៃប្រទេសទាំង២។

ដោយ​ស្ថិត​ក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០២៣ លោក Abu-Bilal al-Minuki គឺជាមេបញ្ជាការទី២ របស់រដ្ឋ​ឥស្លាម ISIS ទូទាំងពិភពលោក។ នេះបើយោងតាមប្រធានាធិបតីអាមេរិក លោក Donald Trump និងយោធានីហ្សេរីយ៉ា។

ដំបូងឡើយ លោក Trump បានប្រកាសពីការសម្លាប់នេះ នៅក្នុងការបង្ហោះមួយលើវេទិកាបណ្ដាញ​សង្គម Truth Social ដោយបានបញ្ជាក់​ថា៖ «យប់នេះ តាមការណែនាំរបស់ខ្ញុំ កងកម្លាំងអាមេរិកដ៏ក្លាហាន និងកងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា បានអនុវត្តបេសកកម្មដែលបានគ្រោងទុកយ៉ាងហ្មត់ចត់ និងស្មុគស្មាញបំផុត ដើម្បីកម្ចាត់​ភេរវករដ៏​សកម្មបំផុតនៅលើពិភពលោកចេញពីសមរភូមិ»។

យ៉ាងណាក្ដី លោក Trump មិនបានផ្តល់ព័ត៌មានលម្អិតឡើយ​ អំពីទម្រង់នៃការវាយប្រហារ ឬថា តើកងកម្លាំងអាមេរិក បានធ្វើការវាយប្រហារតាមអាកាសដែរ ឬទេ​។

ចំណែក​កងកម្លាំងការពារជាតិនីហ្សេរីយ៉ាបានឲ្យ​ដឹង​ថា លោក Al-Minuki គឺជា «មេដឹកនាំជាន់ខ្ពស់របស់​ ISIS និងជាភេរវករដ៏​សកម្មបំផុតម្នាក់របស់ពិភពលោក» ដោយប្រើឈ្មោះផ្សេងទៀត សម្រាប់ក្រុមជីហាដ​នេះ។

ជា​ការ​បញ្ជាក់អះអាង​ពីការសម្លាប់នេះ ប្រធានាធិបតីនីហ្សេរីយ៉ា លោក​ Bola Tinubu បានប្រាប់​ថា៖ «កងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ាដ៏ម៉ឺងម៉ាត់របស់យើង ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធសហរដ្ឋអាមេរិក បានធ្វើប្រតិបត្តិការរួមគ្នាដ៏ក្លាហានមួយ ដែលបាន​ផ្ដល់​ការខាតបង់​យ៉ាងធ្ងន់ធ្ងរដល់ក្រុមរដ្ឋឥស្លាម»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        258
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        300
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        279

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm