យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលកុងហ្គោ បានឲ្យដឹងថា មនុស្សយ៉ាងហោច ៨០នាក់ បានស្លាប់ នៅក្នុងការរីករាលដាលថ្មីជំងឺអេបូឡា នៅខេត្តភាគខាងកើត Ituri របស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលកុងហ្គោលោក Samuel Roger Kamba និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ក្រុមអាជ្ញាធរ បានរកឃើញករណីសង្ស័យប្រហែល ២៤៦នាក់ ក្រោយបញ្ជាក់ការរីករាលដាលឆ្លងថ្មីពាក់ព័ន្ធជាមួយជំងឺអេបូឡា នៅទីក្រុង Bundibugyo ។

លោក Kamba បន្តថា ការរីករដាលឆ្លងថ្មីនេះ បានកើតឡើងកាលពីដើមខែនេះ ពេលដែលការប្រកាសអាសន្នដំបូងតាមព័ត៌មានសង្គម បានធ្វើឡើងកាលពីថ្ងៃទី ៥ ខែឧសភា ។
លោកនិយាយទៀតថា ក្រុមការងាររបស់លោក ត្រូវបានដាក់ពង្រាយ និងចល័តភ្លាមៗ ហើយនិងបញ្ជាក់ការប្រកាសអាសន្នជាឯកសារនៅថ្ងៃទី ៨ ខែឧសភា ។ ក្រសួងរបស់លោកបានប្រកាសជាផ្លូវការថា វាគឺជាការរីករាដាលឆ្លងលើកទី ១៧នៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ ។
រដ្ឋាភិបាលកុងហ្គោ និយាយថា ពួកគេបានដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលប្រតិបត្តិការសង្រ្គោះបន្ទាន់ ពង្រឹងការឃ្លាំមើល និងដាក់ពង្រាយក្រុមឆ្លើយតបរហ័ស ។
ដោយឡែក អង្គការសុខភាពពិភពលោក(WHO) បានបញ្ជូនក្រុមគ្រូពេទ្យរបស់ពួកគេទៅកាន់ខេត្ត Ituri កាលពីដើមខែនេះ ក្រោយករណីសង្ស័យឆ្លងជីងឺអេបូឡា ត្រូវបានគេរាយការណ៍ ៕
