កោះតៃវ៉ាន់បានជំរុញការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក ក្រោយលោក Donald Trump និយាយថា លោកមិនទាន់សម្រេចចិត្តនោះទេចំពោះការលក់អាវុធនាពេលអនាគត ។
សហរដ្ឋអាមេរិក គឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ និងជាកោះដែលចិនចាត់ទុកថាជាខេត្តផ្តាច់ខ្លួនរបស់ពួកគេ ។
មន្រ្តីជាន់ខ្ពស់មួយរូបរបស់កោះតៃវ៉ាន់ និយាយថា ការលក់អាវុធរបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់ តែងតែជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។
លោក Trump បាននិយាយកាលពីថ្ងៃសុក្រ បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅទីក្រុងប៉េកាំងថា បញ្ហាកើតឡើងដោយមិននឹកស្មានដល់ច្រើនណាស់ ។
លោកបន្តថា បញ្ហាកោះតៃវ៉ាន់ លោកមិនចង់មើលឃើញការប្រយុទ្ធគ្នា ដណ្តើមឯករាជ្យនោះទេ ពីព្រោះថា វានឹងក្លាយជាការប្រឈមដាក់គ្នាដ៏ខ្លាំងក្លាមួយ ។
ចំណុចដ៏ក្តៅគគុកមួយនៅក្នុងទំនាក់ទំនងសហរដ្ឋអាមេរិក-ចិន លោក Trump ពុំបានផ្តល់ការប្តេជ្ញាចិត្តលើកិច្ចព្រមព្រៀងអាវុធនោះទេ ។
លោក Karen Kuo គឹជាអ្នកនាំពាក្យរបស់មេដឹកនាំអាជ្ញាធរកោះតៃវ៉ាន់និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការគំរាមកំហែងយោធាកើនឡើងរបស់ចិន គឺជាកត្តាអស្ថិរភាពមួយគត់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ៕

