លោក Trump ចេញការព្រមាន​ធ្ងន់ៗដល់អ៊ីរ៉ង់ឱ្យទទួលយកកិច្ចព្រមព្រៀងសន្តិភាព ​​

2026/05/18 03:40:51 pm        85

ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញការព្រមានថ្មីមួយដល់អ៊ីរ៉ង់កាលពី​​ថ្ងៃអាទិត្យ១៧​​​ ឧសភា​សប្ដាហ៍នេះ​​ ដោយនិយាយថា អ៊ីរ៉ង់​ត្រូវតែបោះជំហាន​យ៉ាងឆាប់រហ័សឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បើពុំនោះ​​ នឹងមិនមានអ្វីនៅសល់សម្រាប់​ពួកគេ​​ឡើយ​។

ទីក្រុងវ៉ាស៊ីនតោន ដែលជាប់គាំងនៅក្នុងជម្លោះជាមួយទីក្រុងតេអេរ៉ង់ចាប់តាំងពីកងកម្លាំងអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារដ៏ខ្លាំងក្លា​​លើសាធា​រណរដ្ឋអ៊ីស្លាមមួយនេះ​ ចាប់ពីថ្ងៃទី២៨ កុម្ភៈ ២០២៦​ ​ បានតស៊ូដើម្បីបំបែកភាពជាប់គាំង និងធ្វើឱ្យមានវឌ្ឍនភាពណាមួយឆ្ពោះទៅរកការបញ្ចប់សង្គ្រាមដែលបានធ្វើឱ្យមជ្ឈិមបូព៌ារង្គោះរង្គើ និងបណ្ដា​​ល​​​ឱ្យតម្លៃថាមពលសកល​​កើនឡើង។

លោក Trump បានសរសេរនៅលើបណ្ដាញ​​សង្គម​​ Truth Social របស់លោក​​​​​​ថា សម្រាប់អ៊ីរ៉ង់ ពេលវេលាកំពុង​​ដើរទៅមុខ​​ ​ហើយពួកគេគួរតែធ្វើ​សកម្មភាព​​ឲ្យបាន​លឿនបំផុត​ ពុំ​នោះ​ នឹង​មិនមានអ្វីនៅសល់សម្រាប់ពួកគេ​ឡើយ​​។ ពេលវេលាគឺជារឿងសំខាន់!។ ​

សង្គ្រាមនេះបាននាំឱ្យមានការបិទច្រកសមុទ្រ Hormuz ដ៏សំខាន់ ដែលជា​ផ្លូវ​​ទឹក​សម្រាប់ការនាំចេញប្រេងសកល​ ប្រហែល ២០​​ ភាគរយ​មុនពេល​មាន​សង្គ្រាម​​ ហើយបានទាញប្រទេសជិតខាង ​គឺអ៊ីស្រាអែល និងលីបង់ ​ ​ធ្លាក់​ចូល​​​ក្នុងជម្លោះដ៏បង្ហូរឈាម​​​។​

រដ្ឋ​ក្រុមមេដឹកនាំ​​សាសនា​អ៊ីរ៉ង់ ​ដែល​ជា​អ្នកគាំទ្រ​​​​​របស់​ក្រុម​ហេសបូឡា បាន​ទាមទារ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​នៅ​លីបង់ មុន​ពេល​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទូលំទូលាយ​ជាមួយ​លោក Trump ដែល​មាន​ការ​ខកចិត្ត​ដោយសារ​ការ​បដិសេធ​របស់​ទីក្រុង​តេអេរ៉ង់​ក្នុង​ការ​ទទួលយក​កិច្ចព្រមព្រៀង​តាម​លក្ខខណ្ឌ​របស់​លោក៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        2
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm