សម្តេចពិជ័យសេនា ទៀ បាញ់៖ សន្តិភាព ​និង​ការឯកភាពជាតិ​ពេញលេញ​នៅ​កម្ពុជា​ មិន​មែន​ទទួល​បាន​ដោយ​ចៃដន្យ​នោះ​ទេ គឺវាកើតចេញពីឥស្សរជនជាច្រើនបានយកជីវិតទៅធ្វើជាដើមទុន

2026/05/18 04:23:33 pm        497

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានមូល​និធិ​ស្តូប​អនុស្សាវ​រីយ៍ ​ឈ្នះ ឈ្នះ បានគូសបញ្ជាក់ថា សន្តិភាព និង​ការ​ឯក​ភាព​ជាតិ​ពេញ​លេញ​នៅ​កម្ពុជា គឺ​មិនមែ​នទទួលបានដោយចៃដន្យនោះទេ ពោល​គឺ​វា​បាន​កើត​ចេញ​ឡើង​ពី​ឥស្សរជន​ជា​ច្រើន បាន​យកជីវិតទៅធ្វើជាដើមទុន ដូច្នេះប្រជាពលរដ្ឋ និង​យុវជន​ គប្បីបន្តចូលរួមថែរក្សាសន្តិភាព និង​សមិទ្ធផល​ដែល​ទទួល​បាន​ពី​សន្តិភាព​នេះ​ឱ្យ​នៅ​គង់​វង្ស​ត​​ជំនាន់។

ក្នុង​កិច្ចសម្ភាសន៍ ជាមួយទូរទស្សន៍ BTV កាលពីកន្លងទៅនៅទីស្តីការក្រសួងការពារជាតិកម្ពុជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ លើក​ឡើង​ថា ​ការ​ថែ​រក្សា​ស​ន្តិភាពនេះ គឺ​ជា​បញ្ហា​សំខាន់​ដោយ​រក្សា​ឱ្យ​បាន​គង់​វង្ស ហើយសម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា សុខសន្តិភាព និង​ការ​ឯក​ភាព​ជាតិ​ពេញ​លេញ​ត្រូវបានរីកសុះសាយនៅពាសពេញផ្ទៃប្រទេសកម្ពុជា ពីអតីតកាលកម្ពុជា បាន​ជួប​ប្រទះ​នូវ​បញ្ហាដ៏សែនលំបាក ក៏ប៉ុន្តែក្រោមការដាក់ចេញនូវនយោបាយឈ្នះ ឈ្នះ របស់​សម្តេច​តេជោ ​ហ៊ុន សែន ប្រទេសកម្ពុជា បានបង្រួបបង្រួមទឹកដីឡើងវិញ ព្រម​ទាំង​បង្ក​លក្ខណៈ​ដ៏​ល្អ​ប្រសើរ ​ដើម្បីអភិវឌ្ឍន៍ប្រទេសឱ្យមានការរីកចម្រើន។ សម្តេចបានបន្ថែមថា សន្តិភាព និងស្ថិរភាព​នយោបាយ​ពេញ​លេញ បានផ្តល់ជាឱកាសដល់យុវជនជំនាន់ក្រោយ មានឱកាសសិក្សារៀនសូត្រ ចំណេះ​ជំនា​ញផ្សេងៗ រហូតមានសមត្ថភាពគ្រប់គ្រាន់ចូលរួមដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា សុខសន្តិភាព ការឯកភាពជាតិពេញលេញនេះ គឺ​មិន​មែន​បាន​ដោយ​ចៃ​ដន្យ ហើយក៏មិនយើងអង្គុយបន់​ស្រន់ ហើយប្រទានមកនោះទេ ប៉ុន្តែ ឆ្លង​កាត់​ការ​លំបាក​ណាស់។ ការអនុវត្តឱ្យមានសុខសន្តិភាពនេះ មិនមែនជារឿងធម្មតាទេ ពាក់ព័ន្ធ​ជា​មួយ​ប្រទេស​ជិត​ខាង ពាក់ព័ន្ធជាមួយអ្នកប្រយុទ្ធតតាំងគ្នា ហើយចង់ឱ្យមករួមរស់ជាមួយគ្នា ដោយ​សុខុមរមនាដូចសព្វថ្ងៃនេះមិនមែនជារឿងងាយស្រួល វាមានការលំបាក ហើយកន្លែងខ្លះ គឺយ​ក​ជីវិតធ្វើជាដើមទុនផងដែរ។

អតីតប្រមុខការពារជាតិកម្ពុជារូបនេះ បានពន្យល់ទៀតថា បើនិយាយ​អំពី​នយោបាយឈ្នះ ឈ្នះ នេះ ​យើងប្រា​កដជានឹកឃើញភ្លាមដល់សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និង​ប្រតិបត្តិ​ករ​ផ្ទាល់​ក្នុង​បេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូនមាតុភូមិកម្ពុជា។ នយោបាយ​ឈ្នះ ឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ ហ៊ុន សែន បាន​បញ្ចប់​ទាំងស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ​។

ទីបំផុត​សន្តិភាព​ពេញលេញនៅកម្ពុជាត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយ​ស្នាដៃ ​«រដ្ឋបុរស» ខ្មែរ​ឈ្មោះ«​តេជោសែន» ដោយប្រើរូបមន្តពិសេសគ្មានពីរឈ្មោះថា «នយោបាយ ឈ្នះ ឈ្នះ» ដើម្បីប្រែក្លាយ​សង្គ្រាម​ឱ្យ​ទៅ​ជាស​ន្តិភាព​ដែល​សូម្បី​តែ​អង្គការ​សហ​ប្រជាជា​តិបា​នចំ​ណាយថ​វិកា ២ ០០០លានដុល្លារ ក៏មិនទាន់​អាច​រកសន្តិភាព​ពេញ​លេញ​ជូន​កម្ពុជា​បាន​នៅ​ឡើយ។

សម្តេចពិជ័យសេនា បានគូសបញ្ជាក់ទៀតថា ការហៅនយោបាយ ឈ្នះ ឈ្នះ គឺ​ជា​ការ​បញ្ចប់​សង្គ្រាម​ដោយ​គ្មាន​ការបង្ហូរឈាម និង​គ្មានអ្នករងគ្រោះ ពោលគឺខ្មែរឈ្នះទាំងអស់គ្នា។ អាថ៌​កំបាំង​នៃ​នយោបាយ​ឈ្នះ ឈ្នះ ត្រូវ​បានសម្តេចតេជោបង្ហាញជាសាធារណៈរួចហើយ ដោយវា​មាន​ធាតុ​ផ្សំ​សំខាន់​៣ គឺទី១៖ ធានាអាយុជីវិត ទី២៖ ធានាអាជីព និងមុខរបរ និងទី៣៖ ធានា​កម្ម​សិទ្ធិ​ឯក​ជន​ ជូន​ដល់គូជម្លោះ៕ អត្ថបទ៖​ បាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        110
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        217
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm