យានដ្រូនអ៊ុយក្រែនសម្លាប់មនុស្សបួននាក់នៅរុស្ស៊ី ខណៈក្រុងមូស្គូប្រឈមការវាយប្រហារធំបំផុតក្នុងរយៈពេលជាង១ឆ្នាំ​

2026/05/18 04:48:11 pm        98

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានរាយការណ៍កាលពីថ្ងៃអាទិត្យ ​​​​១៧​​ឧសភា ​​ ដោយដកស្រង់សម្តីមន្ត្រីមូលដ្ឋាន និងយោធា​ថា មនុស្ស​៤​នាក់បានស្លាប់​ រួមទាំងបីនាក់ក្នុងតំបន់ទីក្រុង​​មូស្គូ បន្ទាប់ពីអ៊ុយក្រែនបានកំណត់គោលដៅលើរុស្ស៊ីដោយ​​យានដ្រូន​ជាង ៥០០ គ្រឿង នៅពេល​យប់​។

អាជ្ញាធរមូលដ្ឋាននិយាយថា មនុស្សទីបួន​បានស្លាប់ក្នុងតំបន់ Belgorod ​មានព្រំប្រទល់ជាប់ភាគឦសានអ៊ុយក្រែន ខណៈក្រសួងការពារជាតិរុស្ស៊ីនិយាយថា នៅ​ពាក់កណ្តាលថ្ងៃត្រង់​​យានដ្រូនអ៊ុយក្រែនជាង ១.០០០ គ្រឿងត្រូវបានបាញ់ទម្លាក់នៅលើប្រទេសនេះ​ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានសន្យាថានឹងសងសឹកកាលពីថ្ងៃសុក្រសប្ដាហ៍មុន​ បន្ទាប់ពីការវាយប្រហារដោយយានដ្រូន និងមីស៊ីលដ៏ខ្លាំងក្លាបំផុតរបស់រុស្ស៊ីទៅលើទីក្រុងគីវក្នុងរយៈពេលពីរថ្ងៃចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជាងបួនឆ្នាំមុន។​ដោយបញ្ជាក់ពីការវាយប្រហារនេះលោកZelenskyy បានបង្ហោះវីដេអូមួយអំពីយានដ្រូនមួយ​គ្រឿង​កំពុងហោះហើរ ផ្សែងខ្មៅ និងក្រុមពន្លត់អគ្គិ​​ភ័យកំពុងព្យាយាមពន្លត់អណ្តាតភ្លើង។​

លោក Zelenskyy បាននិយាយថា ការឆ្លើយតបរបស់ពួកលោក​​​ចំពោះការអូសបន្លាយសង្គ្រាមរបស់រុស្ស៊ី និងការវាយប្រហាររបស់ខ្លួនទៅលើទីក្រុង និងសហគមន៍របស់ពួកលោក ​គឺត្រឹមត្រូវទាំងស្រុង។លោកបន្ថែមថា អ៊ុយក្រែន ​អាចវាយប្រហារគោលដៅចម្ងាយជាង ៥០០ គីឡូម៉ែត្រពីព្រំដែន ទោះបីជាមានការការពារដែនអាកាសរបស់រុស្ស៊ីយ៉ាងខ្លាំង​នៅជុំវិញទីក្រុងមូស្គូក៏ដោយ។​

យោងតាមសារព័ត៌មាន​ ​​TASS ដោយដកស្រង់ប្រភព​ព័ត៌មានពី​​អភិបាលក្រុង ការវាយប្រហារលើទីក្រុងមូស្គូនេះគឺជា ​ការវាយប្រហារដ៏ធំបំផុតក្នុងរយៈពេលជាងមួយឆ្នាំ ហើយកើតឡើងបន្ទាប់ពីរលកដ៏ធំនៃការវាយប្រហាររបស់រុស្ស៊ីកាលពីដើមសប្តាហ៍មុន​ ​ដែលកំណត់គោលដៅលើ​​​រដ្ឋធានីគី​វរបស់អ៊ុយក្រែន។យោងតាមអាជ្ញាធរអ៊ុយក្រែន ​​ការវាយប្រហាររបស់​រុស្ស៊ី​ ទាំងនោះបានសម្លាប់មនុស្ស ២៥ នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        224
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        266
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        245

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm