លោក Xi ត្រៀមខ្លួនស្វាគមន៍លោក Putin ទៅ​កាន់ប្រទេសចិន បួនថ្ងៃបន្ទាប់ពីទទួលស្វាគមន៍លោក Donald Trump

2026/05/18 06:56:05 pm        51

លោក Xi Jinping ​ និង​​លោក​ Vladimir Putin បានផ្លាស់ប្តូរ «លិខិតអបអរសាទរ» កាលពី​​​ថ្ងៃអាទិត្យ មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅ​កាន់ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ បួនថ្ងៃចាប់តាំងពីលោក Donald Trump បានចាកចេញពីប្រទេសចិន បន្ទាប់ពីកិច្ចប្រជុំកំពូលដ៏សំខាន់មួយ។វិមានក្រឹមឡាំង​​​​បាននិយាយថា​​លោក​ Putin ​នឹង​​បំពេញ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​​​​​​ទៅកាន់​​ប្រទេស​ចិន​​​នៅថ្ងៃ​១៩ ​និង​​​២០​​​ ​ឧសភា ​​​សប្ដាហ៍នេះ​។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ​លោកប្រធានាធិបតី​ Xi​ បានថ្លែង​​​ថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរុស្ស៊ី និងចិន «កាន់តែស៊ីជម្រៅ និងរឹងមាំជាបន្តបន្ទាប់» ដោយឆ្នាំនេះ គឺជាខួបលើកទី៣០​ នៃភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ។

អត្ថបទមួយដែលបានចុះផ្សាយនៅក្នុងកាសែតប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Global Timesនៅ​ថ្ងៃចន្ទនេះ​ បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក និងរុស្ស៊ី បានបង្ហាញថា ទីក្រុងប៉េកាំង «កំពុងលេចចេញយ៉ាងឆាប់រហ័ស ជាចំណុចកណ្តាលនៃការទូតសកល»។

កាសែត Global Times ដដែល​​បាននិយាយថា ដំណើរទស្សនកិច្ចដែលមានលំដាប់លំដោយយ៉ាងតឹងរ៉ឹងបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយ ដោយក្រុម​​អ្នកវិភាគបានកត់សម្គាល់ថា វាកម្រមានណាស់នៅក្នុងសម័យក្រោយសង្គ្រាមត្រជាក់សម្រាប់ប្រទេសមួយក្នុងការធ្វើជាម្ចាស់ផ្ទះសម្រាប់មេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីជាប់ៗគ្នាក្នុងរយៈពេលមួយសប្តាហ៍។     

យោងតាមក្រុម​អ្នកការទូត និងអ្នកវិភាគលោកខាងលិច ​បាន​ឲ្យដឹងថា​ ទំនាក់ទំនងកាន់តែស៊ីជម្រៅរបស់ប្រទេសចិនជាមួយរុស្ស៊ី គឺជាមូលហេតុនៃការព្រួយបារម្ភនៅបស្ចិមលោក ជាពិសេសចាប់តាំងពីទីក្រុងមូស្គូបានចាប់ផ្តើមវាយលុក​​អ៊ុយក្រែនទ្រង់ទ្រាយធំនៅឆ្នាំ២០២២។ មេដឹកនាំ​ទាំងពីរបានជួបគ្នាជាង​​​៤០​ លើក ដែលលើសពីការជួបរបស់លោក Xi ជាមួយបណ្ដា​​មេដឹកនាំលោកខាងលិច​ទៅលិច​៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm