កំពង់ចាម៖ យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបញ្ជាក់ថា រយ:ពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរដេីរលេងកម្សាន្ត តាមតំបន់រម្មណីយដ្ន្ឋាននានា ក្នុងខេត្តកំពង់ចាមប្រមាណជាង៥០ម៉ឺននាក់។
សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ ការងារសន្តិសុខ និងសណ្តាប់ធ្នាប់ មានលក្ខណៈល្អប្រសើរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលជា ថ្ងៃស្រង់ព្រះ គឺមានការដើរលេងកម្សាន្តយ៉ាងច្រើនកុះករមុខសាលាខេត្តកំពង់ចាម ដោយមានការបាញ់ទឹក និងរាំលេងកម្សាន្ត៕