ផលិតផលក្នុងស្រុកសរុប (GDP) របស់អ៊ីស្រាអែល បានធ្លាក់ចុះ ក្នុងអត្រាប្រចាំឆ្នាំ ៣,៣ ភាគរយ នៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២៦ បើប្រៀបធៀបទៅនឹងត្រីមាសមុន។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយការិយាល័យស្ថិតិកណ្តាលរបស់រដ្ឋ នាថ្ងៃអាទិត្យ។

តួលេខនេះបង្ហាញពីភាពផ្ទុយគ្នា បន្ទាប់ពីសេដ្ឋកិច្ចអ៊ីស្រាអែល បានកើនឡើង ២,៩ ភាគរយ នៅក្នុងត្រីមាស៤ ហើយរក្សាល្បឿននោះ រហូតដល់ឆ្នាំ ២០២៥។
សកម្មភាពអាជីវកម្មបានធ្លាក់ចុះក្នុងអត្រាប្រចាំឆ្នាំ ៣,១ ភាគរយ នៅក្នុងត្រីមាសទី១ ដោយបញ្ច្រាសកំណើន ៥,៤ ភាគរយ ខណៈដែលការចំណាយរបស់ឯកជន បានធ្លាក់ចុះ ៤,៧ ភាគរយ បន្ទាប់ពីធ្លាក់ចុះ ៤,៦ ភាគរយ នៅក្នុងត្រីមាសមុន។
