លោក Ernesto Soberon Guzman តំណាងអចិន្ត្រៃយ៍គុយបាប្រចាំអង្គការសហប្រជាជាតិ បានប្រាប់សារព័ត៌មាន TASSថា គុយបាមានសិទ្ធិការពារខ្លួន ក្នុងករណីមានការឈ្លានពានដោយអាវុធពីសហរដ្ឋអាមេរិក។

ដោយធ្វើអត្ថាធិប្បាយលើរបាយការណ៍របស់គេហទំព័រ៌មាន Axios ស្តីពីផែនការដែលត្រូវបានចោទប្រកាន់របស់ទីក្រុងហាវ៉ាណាក្នុងការប្រើប្រាស់យានដ្រូនប្រឆាំងនឹងទីតាំងរបស់សហរដ្ឋអាមេរិក លោកបានថ្លែងថា៖«ដើម្បីទប់ទល់នឹងការឈ្លានពានដោយអាវុធពីសហរដ្ឋអាមេរិក រួមទាំងការបង្កើតលេសមិនពិត គុយបាមានសិទ្ធិការពារខ្លួនស្របច្បាប់ ដែលផ្អែកលើគោលការណ៍នៃច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ»។
ដោយដកស្រង់ទិន្នន័យស៊ើបការណ៍សម្ងាត់ គេហទំព័រ Axios បាននិយាយនាពេលមុននេះថា គុយបាត្រូវបានចោទប្រកាន់ថា បានទិញយានដ្រូនជាង ៣០០គ្រឿង ហើយកំពុងសម្លឹងមើលការប្រើប្រាស់ពួកវាប្រឆាំងនឹងមូលដ្ឋានអាមេរិកនៅឈូងសមុទ្រ Guantanamo នាវាចម្បាំងអាមេរិក និងប្រហែលជាទីក្រុង Key West ក្នុងរដ្ឋ Florida៕
