ការវាយប្រហាររបស់អ៊ីស្រាអែលនៅទូទាំងភាគខាងត្បូងលីបង់ បង្កឲ្យមនុស្ស ៥នាក់ស្លាប់ និង ១៥នាក់ រងរបួស

2026/05/18 09:56:11 pm        43

យ៉ាងហោចណាស់មនុស្ស ៥នាក់ ក្នុងនោះមានកុមារពីរនាក់ ត្រូវបានសម្លាប់ និង ១៥ នាក់ផ្សេងទៀតរងរបួស កាលពីថ្ងៃអាទិត្យ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលកាន់តែខ្លាំងឡើងនៅទូទាំងភាគខាងត្បូងប្រទេសលីបង់។ នេះបើយោងតាមប្រភពព័ត៌មានលីបង់។

មជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់សុខភាពសាធារណៈរបស់ក្រសួងសុខាភិបាលលីបង់ បាននិយាយថា មនុស្សបីនាក់ ក្នុងនោះកុមារម្នាក់ ត្រូវបានសម្លាប់ និង ៨នាក់ ផ្សេងទៀត ចំណោមនោះមានកុមារបីនាក់ បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុង Tayr Felsay។

មនុស្សពីរនាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើភូមិ Tayr Debba។ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ គ្រូពេទ្យសង្គ្រោះជាច្រើននាក់ ស្ថិតក្នុងចំណោមអ្នករងរបួស។

មជ្ឈមណ្ឌលនេះ បាននិយាយថា មនុស្សពីរនាក់បានរងរបួស ក្នុងការវាយប្រហារទៅលើទីក្រុង Zrariyeh និងពីរនាក់ផ្សេងទៀត បានរងរបួស ក្នុងការវាយប្រហារទៅលើភូមិ Jibchit។

ទន្ទឹមនឹងនេះ ការផ្ទុះម្តងហើយម្តងទៀត បានធ្វើឲ្យរញ្ជួយទីក្រុងព្រំដែន Khiam។ យន្តហោះចម្បាំងអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារចំនួនពីរលើកលើទីក្រុង Sohmor នៅភាគខាងកើតប្រទេសលីបង់ ហើយយានដ្រូនឈ្លបយកការណ៍របស់អ៊ីស្រាអែលត្រូវបានគេរាយការណ៍ថា បានហោះហើរនៅរយៈកម្ពស់ទាបពីលើទីក្រុងបេរូត និងតំបន់ជាយក្រុងនេះ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm