អង្គការលើកលែងទោសអន្តរជាតិបានឲ្យដឹងនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់បានប្រហារជីវិតមនុស្សជាង ២.១៥០ នាក់ កាលពីឆ្នាំមុន ជាការកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើល ដែលបានជំរុញឲ្យការប្រហារជីវិតទូទាំងពិភពលោកឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីឆ្នាំ ១៩៨១។

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា ខ្លួនបានបញ្ជាក់ពីការប្រហារជីវិតមនុស្សយ៉ាងហោចណាស់ ២.៧០៧ នាក់ នៅទូទាំងពិភពលោក ក្នុងឆ្នាំ ២០២៥។ ក្នុងចំណោមករណីទាំងនេះ ២.១៥៩ នាក់ គឺនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលជាតួលេខច្រើនជាងទ្វេដងនៃឆ្នាំ ២០២៤។

ប៉ុន្តែក្រុមសិទ្ធិមនុស្សដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បានលើកឡើងថា ដូចឆ្នាំមុនៗដែរ ចំនួនសរុបរបស់ខ្លួន «មិនរាប់បញ្ចូលការប្រហារជីវិតរាប់ពាន់នាក់» ដែលខ្លួនជឿថា ត្រូវបានអនុវត្តនៅក្នុងប្រទេសចិន ដែលជាអ្នកប្រើប្រាស់ទោសប្រហារជីវិតច្រើនបំផុតនៅលើពិភពលោក ដោយសារតែរដ្ឋរក្សា ទិន្នន័យជាការសម្ងាត់។
អង្គការលើកលែងទោសអន្តរជាតិបានបញ្ជាក់ថា តួលេខយ៉ាងហោចណាស់មនុស្ស ២.៧០៧ នាក់ ត្រូវបានប្រហារជីវិត ក្នុងឆ្នាំ ២០២៥ គឺកើនឡើងលើសពីរភាគបីនៃចំនួនសរុបកាលពីឆ្នាំមុន៕