សកម្មជននៅលើក្បូនទូក Global Sumud ដែលធ្វើដំណើរឆ្ពោះទៅតំបន់ហ្កាហ្សា បានលើកឡើងពីការព្រមាន បន្ទាប់ពីបានប្រទះឃើញនាវាយោធាមួយគ្រឿងនៅជិតក្បួនទូករបស់ពួកគេ។
ក្បូនទូកមានចំនួន៥៤គ្រឿង ដែលកំពុងព្យាយាមបំបែកការបិទផ្លូវរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ត្រូវបានគេរំពឹងថានឹងទៅដល់ដែនទឹករបស់ប៉ាឡេស្ទីន ក្នុងរយៈពេលប្រហែលពីរថ្ងៃទៀត។
កាសែត Hayom របស់អ៊ីស្រាអែល ដោយដកស្រង់ប្រភពព័ត៌មាន បានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Netanyahu បានរៀបចំការពិគ្រោះយោបល់សន្តិសុខកាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមសម្រាប់ការទៅដល់របស់ក្បូនទូក។

ប្រភពព័ត៌មានពីអ៊ីស្រាអែលមួយព្រមានថា កងកម្លាំងអ៊ីស្រាអែល នឹង «គ្រប់គ្រងពួកគេ» ហើយ «នាំពួកគេទៅកាន់ពន្ធនាគារបណ្តែតទឹកមួយកន្លែង»។ ប្រភពព័ត៌មានបាននិយាយថា សកម្មជន២រូប ដែលត្រូវបានកងកម្លាំងអ៊ីស្រាអែលចាប់ពង្រត់កាលពីខែមុនខណៈទូករបស់ពួកគេស្ថិតនៅក្នុងដែនទឹកអន្តរជាតិនៅជិតប្រទេសក្រិក ហើយត្រូវបានឃុំខ្លួនរយៈពេល១០ថ្ងៃមុនពេលត្រូវបានដោះលែង បច្ចុប្បន្ន បានវិលត្រឡប់ទៅលើនាវាវិញ។
