ឆ្នាំ២០២៥ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានជាង៦០ពាន់តោន កើនឡើងខ្ពស់ជាងឆ្នាំមុនៗ

2026/05/18 11:30:43 pm        855

កំពង់ឆ្នាំង៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអោយដឹងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ ខេត្តកំពង់ឆ្នាំងប្រមូលផលត្រីបានប្រមាណជាង៦០ពាន់តោន ដែលជាចំនួនកើនឡើងច្រើន បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ និងបានបង្ហាញពីភាពប្រសើរឡើងនៃធនធានជលផលនៅក្នុងតំបន់។ កត្តាកើនឡើងដោយសារតែបទល្មើសនេសាទថយចុះច្រើន។

ការលើកឡើងរបស់លោក ងិន ហ៊ុន បានធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដែលលលោក តាត សីហាក់ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រកាសឡើងកាន់តំណែងជានាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ជំនួសលោក លី ឡា នាយខ័ណ្ឌចាស់ដែលបានចូលនិវត្តន៍។

លោកបានបញ្ជាក់ថា៖ កំណើនផលត្រីនៅឆ្នាំ២០២៥នេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរួមគ្នារវាងមន្ត្រីជំនាញរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន កងកម្លាំងសមត្ថកិច្ច កម្លាំងកងទ័ព និងសហគមន៍នេសាទ ក្នុងការអនុវត្តវិធានការអភិរក្សធនធានជលផល និងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឱ្យមានប្រសិទ្ធភាព។ ក្នុងរយៈពេលកន្លងមក មន្ត្រីជំនាញបានបង្កើនការចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទនៅតាមដងទន្លេ បឹង និងតំបន់អភិរក្សនានា ព្រមទាំងធ្វើការដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើន ដែលជាកត្តាសំខាន់ក្នុងការជួយអោយធនធានត្រីមានការកើនឡើងវិញ។ លោក បានកោតសរសើរចំពោះការចូលរួមរបស់ប្រជាសហគមន៍នេសាទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងការការពារតំបន់អភិរក្ស និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលប៉ះពាល់ដល់ធនធានជលផល។

លោក ពេជ្រ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានថ្លែងថា៖ ខេត្តកំពង់ឆ្នាំង គឺជាខេត្តមួយដែលមានសក្តានុពលខ្ពស់ផ្នែកជលផល ដោយសារភូមិសាស្ត្រភ្ជាប់ជាមួយបឹងទន្លេសាប ដែលជាប្រភពធនធានត្រីដ៏សម្បូរបែប និងមានសារៈសំខាន់សម្រាប់ជីវភាពប្រជាពលរដ្ឋ។ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ បន្តពង្រឹងការអនុវត្តច្បាប់ជលផល ការអភិរក្សធនធានធម្មជាតិ ការសហការបង្ក្រាបជាមួយកម្លាំងកងទ័ព និងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អោយចូលរួមថែរក្សាធនធានត្រី ដើម្បីធានានិរន្តរភាព និងការអភិវឌ្ឍវិស័យជលផលអោយកាន់តែរីកចម្រើននាពេលអនាគត៕  ដោយ ៖ កាំង ហុងវាស្នា  

 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm