លោក Trump និងប្រធានាធិបតីកូរ៉េខាងត្បូង ពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក-ចិន

2026/05/18 11:38:50 pm        70

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពី​ថ្ងៃអាទិត្យ (ទី១៧ ខែឧសភា ឆ្នាំ២០២៦) ការិយាល័យ​ប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានឲ្យ​ដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung និងប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្ទនាតាមទូរស័ព្ទ នៅថ្ងៃទី១៧ ខែឧសភា ហើយបានពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាមេរិក-ចិន។

ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង Blue House បានបញ្ជាក់​ថា លោក Trump បានចែករំលែកជាមួយលោក Lee នូវលទ្ធផលនៃកិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីចិន លោក Xi Jinping ដែល​រួម​មាន​ទំនាក់ទំនងអាមេរិក-ចិន កិច្ចព្រមព្រៀងលើបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកិច្ចការកូរ៉េ ក៏ដូចជាស្ថានភាព នៅតំបន់​មជ្ឈិមបូព៌ា។

ការិយាល័យនេះបានឲ្យ​ដឹង​ទៀត​ថា ប្រធានាធិបតីកូរ៉េបានយល់​ឃើញថា លោក Trump និងលោក Xi មានការពិភាក្សាប្រកបដោយការ​ស្ថាបនា ជុំវិញ​កិច្ចការ នៅឧបទ្វីបកូរ៉េ។ ហើយ​យោងតាមការិយាល័យ Blue House បាន​បន្ថែម​ថា លោក Trump បានប្រាប់លោក Lee ថា ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងចិន នឹងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង។

ចំណែក​លោក Lee បានប្រាប់លោក Trump ថា ការគ្រប់គ្រងប្រកបដោយស្ថិរភាពនៃទំនាក់ទំនងអាមេរិក-ចិន នឹងរួមចំណែកដល់សន្តិភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក។ លោកក៏បានសម្តែងក្តីសង្ឃឹមរបស់លោកផង​ដែរ​ ចំពោះលោក Trump សម្រាប់ការស្តារសន្តិភាព និងស្ថិរភាពឡើងវិញភ្លាមៗ នៅតំបន់​មជ្ឈិមបូព៌ា។ សេចក្តីថ្លែងការណ៍​បាន​សង្កត់ធ្ងន់​ថា មេដឹកនាំ​ទាំង២ ​ក៏បាន​ពិភាក្សា​ផង​ដែរ អំពី​ការអនុវត្តដោយ​រលូននូវ​​​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ដែល​បាន​ចុះហត្ថលេខា​ក្នុង​ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        61
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        58
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm