សាខាកាកបាទក្រហមខេត្តស្វាយរៀងទទួលមូលនិធិពីសប្បុរសជន សម្រាប់ថ្ងៃ ៨ ឧសភា

2026/05/18 11:55:17 pm        91

ថ្វីត្បិតតែថ្ងៃ ៨ ឧសភា ដែលជាទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម បានកន្លងផុតទៅហើយក្តី ក៏នៅមានសប្បុរសជនជាបន្តបន្ទាប់អញ្ជើញនាំយកថវិកាសប្បុរសធម៌ចូលរួមជាវិភាគទានជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ឱ្យកាន់តែមានវិសាលភាព និងនិរន្តរភាព ។

​ជាក់ស្តែង នាថ្ងៃទី១៨ ខែឧសភា នេះ ឯកឧត្តម ប៉េង ពោធិ៍សា ប្រធានគណៈកម្មាធិការសាខា បានអញ្ជើញជួបសំណេះសំណាល និងទទួលមូលនិធិពីសប្បុរសជន ដើម្បីអបអរសាទរខួបលើកទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ “ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ”ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការសាខា ។ យោងតាមស្មារតីយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប្រធានគណៈកម្មាធិការសាខា ក្រោយពីបានទទួលសេចក្តីណែនាំ ស្តីពីការប្រារព្ធពិធីអបអរខួបលើកទី ១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ថ្នាក់កណ្តាលកាកបាទក្រហមកម្ពុជា បានណែនាំឱ្យសាខានិមួយៗជ្រើសរើស ធ្វើមីទ្ទិញ ឬធ្វើសេចក្តីអំពាវនាវ ។

បន្ទាប់មកគណៈកម្មាធិការសាខាបានប្រជុំ ពិភាក្សាឯកភាព សម្រេចជ្រើសរើសយកការធ្វើសេចក្តីអំពាវនាវដល់ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យសាធារណៈជនបានស្គាល់ និងយល់ដឹងអំពីប្រវត្តិសកម្មភាពកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជាខេត្ត បាន និងកំពុងអនុវត្តយ៉ាងសកម្ម ឆ្លើយតបគ្រប់ស្ថានភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត ដោយប្រើមូលនិធិទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា បានកោតសរសើរ និងសូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយសសាខា គណៈកម្មាធិការសាខា ដែលបានលះបង់កម្លាំងកាយចិត្តមិនគិតពីការនឿយហត់ និងពេលវេលា ដើម្បីបុព្វហេតុមនុស្សធម៌ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួន នាពេលកន្លងមក និងពេលនេះ ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងសូមអំពាវនាវសប្បុរសជនជួយឧបត្ថម្ភគាំទ្រ សម្ភារៈ និងថវិកា ដល់សាខា បន្តទៀត ដើម្បីមានធនធានក្នុងការជួយដល់ជនងាយរងគ្រោះ និងរងគ្រោះមហន្តរាយក្នុងខេត្ត បានទាន់ពេលវេលា ស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានបេសកកម្មកាកបាទក្រហមកម្ពុជា ” និង “ កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល ” ។ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នឹងរង់ចាំទទួលមូលនិធិរបស់ សម្ដេច ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជនទាំងអស់ នៅទីស្នាក់ការសាខា រៀងរាល់ម៉ោងធ្វើការ ៕ អត្ថបទ ៖ ភា សារិត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        240
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm