កសិករស្រុកទឹកឈូថាលម៉ើងាយស្រួលដាំនិងថែទាំផ្លែច្រើនរសជាតិឆ្ងាញ់១ដើមអាចលក់បាន១ពាន់ដុល្លារ

2026/05/19 01:21:10 am        106

កសិករស្រុកទឹកឈូបានបញ្ជាក់ថា លោកដាំលម៉ើបានជាង២០០ដើម មូលហេតុនៃការដាំដោយសារលម៉ើងាយស្រួលដាំ និងថែទាំ តម្លៃខ្ពស់ និងទីផ្សារមានតម្រូវការច្រើន និងមិនទាន់មានអ្នកដា។លម៉ើអាយុ២ឆ្នាំចាប់ផ្តើមផ្លែ ជាមធ្យមប្រហែល១០០គីឡូក្រាមក្នុងមួយដើម តម្លៃចាប់ពី៨-២០ដុល្លា ក្នុង១គីឡូ។ ហើយបើមានអ្នកចង់ដាំ កសិកររូបនោះថានឹងជួយប្រាប់បច្ចេកទេសផ្សេងៗដោយមិនគិតថ្លៃ។

កសិកររស់នៅឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត លោក លឹម ភារុណ បានប្រាប់ឲ្យដឹងថា ដំបូងលោកដាំលម៉ើ៥ដើមសាកល្បង បន្ទាប់មកក៏ពង្រីករហូតមកដល់បានជាង២០០ដើម នៅលើផ្ទៃដីមួយហិតតាកន្លះ ។ កាលពីមិនទាន់មានបច្ចេកទេស លម៉ើលោកអាយុ៣ទើបមានផ្លែ ប៉ុន្តែក្រោយសិក្សាស្រាវជ្រាវបច្ចេកទេសបន្ថែម ល្ម៉ើអាយុត្រឹមតែ២ឆ្នាំ ចាប់ផ្តើមផ្លែហើយ។ លោកដាំលម៉ើដោយសារ វាងាយស្រួលដាំ និងថែទាំ ក្នុងស្រុកមិនទាន់មានអ្នកដាំ តម្លៃខ្ពស់ និងទីផ្សារមានតម្រូវការច្រើន។ ជាទូទៅលម៉ើចាប់ផ្តើមប្រមូលផលនៅខែកក្កដា រហូតដល់ខែកញ្ញា ហើយភាគច្រើនគាត់លក់តាមអនឡាញ លក់ឲ្យភ្ញៀវទេសចរមកលេងតំបន់រណីយដ្ឋានទំនប់ប្រទាក់ក្រឡា បើផ្លែទុំចាល់ច្រើន លោកលក់ដុំទៅផ្សារសាមគ្គីទីរួមខេត្តកំពត ។

កសិកររូបនោះបានបន្តថា ទោះការដាំ និងថែទាំលម៉ើមិនពិបាកក៏ពិតមែន តែកសិករដែលចង់ដាំ ត្រូវតែមកសួរនាំ ឬសិក្សាបច្ចេកទេសជាមុនសិន ដើម្បីធានាថា អាចដាំលម៉ើដុះ មានសុខភាពល្អ ផ្តល់ទិន្នផលច្រើន និងមានរសជាតិផ្អែមឆ្ងាញ់។ ហើយលោករីករាយក្នុងការចែករំលែកបទពិសោធន៍ទាំងអស់ដោយមិនគិតថ្លៃ។

បើតាមការបញ្ជាក់ លម៉ើងត្រូវការទឹកច្រើន និងជីធម្មជាតិ ដើម្បីជួយបង្កើនរសជាតិ ហើយការដាំពូជកូនលម៉ើដោយប្រើជាលិកា ល្អជាងដាំគ្រាប់ពូជ ទាំងលើសុខភាព និងការលូតលាស់ដើម គុណភាពផ្លែ និងអាយុកាល៕ អត្ថបទ ៖សារីម

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm