នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយ នៅថ្ងៃចន្ទ (ទី១៨ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ជនជាតិអ៊ីរ៉ង់កំពុង «ត្រូវការយ៉ាងខ្លាំង» ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង។

លោក Trump បានប្រាប់ទស្សនាវដ្តី Fortune ថា៖ «ខ្ញុំអាចប្រាប់អ្នកពីរឿងមួយ នោះគឺថា ពួកគេកំពុងចង់ចុះហត្ថលេខា (លើកិច្ចព្រមព្រៀង) យ៉ាងខ្លាំង»។ តែយ៉ាងណាក្ដី ក្នុងពេលជាមួយគ្នា លោកក៏បានសម្តែងការខកចិត្ត ចំពោះភាគីអ៊ីរ៉ង់ផងដែរ។
លោកបានបញ្ជាក់ថា៖ «ប៉ុន្តែពួកគេធ្វើកិច្ចព្រមព្រៀង ហើយបន្ទាប់មកពួកគេផ្ញើឯកសារមួយមកអ្នកដែលមិនមានទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងដែលអ្នកបានធ្វើឡើយ។ ខ្ញុំនិយាយថា តើអ្នកគិតអ្វីមិនឃើញសោះមែនទេ?»។
ប្រភពមួយពីប៉ាគីស្ថាន បានប្រាប់សារព័មាន Reuters នៅថ្ងៃចន្ទនេះថា ប្រទេសប៉ាគីស្ថានបានចែករំលែកជាមួយសហរដ្ឋអាមេរិកនូវសំណើដែលត្រូវបានកែសម្រួលពីអ៊ីរ៉ង់ ដើម្បីបញ្ចប់ជម្លោះ នៅតំបន់មជ្ឈិមបូព៌ា។
នៅពេលត្រូវបានសួរថា តើវាត្រូវការពេលវេលា ដើម្បីបិទគម្លាតនៃការយល់ឃើញខុសគ្នាដែរ ឬទេ ប្រភពនោះបានប្រាប់ថា «យើងមិនមានពេលច្រើនទេ» ដោយបន្ថែមថា ប្រទេសទាំង២ «បន្តកែប្រែគោលជំហររបស់ពួកគេ»៕
